ជោគជ័យ​នៃ​ការរៀបចំ​ជើងឯក​អុកចត្រង្គ​អាស៊ាន​លើកដំបូង​គឺជា​សញ្ញាណ​ដ៏​ល្អ​មុន​ស៊ី​ហ្គេម​

2023/01/13 05:27:58 pm        80

​អុកចត្រង្គ​៖ ការប្រកួត​កីឡា​អុកចត្រង្គ​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍លើក​ទី​១ ឆ្នាំ​២០២៣ បានបញ្ចប់​ដោយ​ជោគ​ជ័យ ទាំង​ការរៀបចំ ដំណើរការ​ប្រកួត និង​ការផ្សព្វផ្សាយ​ពីបទ​បញ្ជា​បច្ចេកទេស​ដ​ល់​បណ្ដា​ប្រទេស​ចូលរួម ដែលជា​សញ្ញាណ​មួយ​ដ៏​ល្អសម្រាប់​សហព័ន្ធ​ត្រៀមលក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នា​ខែឧសភា​ខាងមុខ។​

​ព្រឹត្តិការណ៍​អុកចត្រង្គ​លក្ខណៈ​អន្ដរជាតិ​លើកដំបូង​នៅ​កម្ពុជា​នេះ បាន​ដំណើរការ​ប្រកួត​រយៈពេល ៦​ថ្ងៃចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៣ នេះនៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយមាន​ប្រតិភូ និង​អត្ត​ព​លិ​ក ៥ប្រទេស​ចូលរួមគឺមាន​ម្ចាស់ផ្ទះ​កម្ពុជា វៀតណាម ថៃ មី​យ៉ាន់​ម៉ា និង​ឡាវ។ ការប្រកួត​មាន ៦​វិញ្ញាសា ខណៈ​ជា​លទ្ធផលគឺ​ក្រុមកីឡា​អុកចត្រង្គ​កម្ពុជាដណ្ដើមបាន​មេដាយ​ច្រើនជាងគេ។​ ​ថ្លែង​ពិធី​បិទ​ការប្រកួត ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ដំណើរ​ការប្រកួត​នេះ ពិសេស​ប្រទេស​ចូលរួមទោះបីជា​ការរៀបចំ​លើកដំបូង​ក្ដី។ លើសពីនេះ ប្រទេស​ចូលរួម​ទាំងអស់ហាក់​មានកា​យល់ដឹង​ច្បាស់​ ពីបទ​បញ្ជា​បច្ចេកទេស​ប្រកួត​កីឡា​អុកចត្រង្គ​របស់​កម្ពុជា ដែលជា​មោទនភាព និង​ជា​ជោគជ័យមុន​ការប្រកួត​ស៊ី​ហ្គេម​មកដល់។​ ​

​ដោយឡែក​ឯកឧត្តម គុជ គីម​ឡុង ប្រធាន​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា បានបង្ហាញ​សុទិដ្ឋិនិយម​ស្រដៀង​គ្នា សម្រាប់​​ជោគជ័យនៃ​ការរៀបចំ​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ ដែល​បានបញ្ចប់​ការប្រកួត​ដោយ​ស្វិតស្វាញ ទោះបី​មាន​ប្រទេស​ខ្លះ​ពុំ​ទទួលបាន​មេដាយ គ្រា​ដែល​កម្ពុជាដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​ក៏ដោយ។​ ​ចំពោះ​លទ្ធផល​បច្ចេក​ទេស ក្រោយ​ដំណើរ​ការប្រកួត​ជិត ១​សប្ដាហ៍​កន្លងមក គឺ​ក្រុមកីឡា​អុកចត្រង្គ​ម្ចាស់ផ្ទះ​កម្ពុជាដណ្ដើមបាន​មេដាយ​ច្រើនជាងគេ ពី​ការប្រកួត​កីឡា​អុកចត្រង្គ​ជើងឯក​អាស៊ីអាគ្នេយ៍លើក​ទី​១ ឆ្នាំ​២០២៣ នេះ ដោយ​ដណ្ដើមបាន​មេដាយ​សរុប ៨​គ្រឿង (​មាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ៣) ខណៈ​វៀតណាមដណ្ដើមបាន​មេដាយ​សរុប ៧​គ្រឿង (​មាស​២ ប្រាក់ ៣ និង​សំរឹទ្ធ ២) និង​មី​យ៉ាន់​ម៉ាឈ្នះ​មេដាយ​សរុប ៣​គ្រឿង (​មាស ១ និង​សំរឹទ្ធ ២)។ រីឯ​ថៃដណ្ដើមបាន​មេដាយ ៣​គ្រឿង (​ប្រាក់ ១ និង​សំរឹទ្ធ ២) និង​ឡាវពុំ​ទទួល​បា​នមេដាយ​អ្វី​ឡើយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        322
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        401

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm