អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ុយក្រែននៅក្នុងទីក្រុង Soledar ភាគខាងកើតកំពុងគ្រប់គ្រងទីតាំងជាច្រើន និងធ្វើឱ្យកងទ័ពរុស្ស៊ីជាច្រើនបាត់បង់។
មន្ត្រីដែលបានលើកបន្តុបដោយរុស្ស៊ីនៅក្នុងតំបន់ Donetsk របស់អ៊ុយក្រែនបាននិយាយថា ការតស៊ូនៅតែមាននៅក្នុងទីក្រុង Soledar ដោយបានអះអាងថា ទីក្រុងនេះត្រូវបានដណ្តើមយក។ លោក Zelenskiy បានអរគុណដល់អង្គភាពអ៊ុយក្រែនចំនួនពីរនៅទីក្រុង Soledar ដែលលោកបាននិយាយថា កំពុងគ្រប់គ្រងទីតាំងជាច្រើនរបស់ពួកគេ និងធ្វើឱ្យមានសត្រូវបាត់បង់ជីវិតជាច្រើន។
លោក Zelenskiy និយាយថា លោកបានជួបមេបញ្ជាការជាន់ខ្ពស់អ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ហើយបានវិភាគលម្អិតអំពីអ្វីដែលត្រូវការការពង្រឹងបន្ថែមទៀតនៅក្នុងការប្រយុទ្ធសម្រាប់ទីក្រុង Soledar និងទីក្រុងនៅក្បែរនោះ និងអ្វីដែលនឹងត្រូវធ្វើនៅក្នុងប៉ុន្មានថ្ងៃខាងមុខទៀត។ យើងបានពិភាក្សាអំពីស្ថានភាពទាក់ទងនឹងការផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវដល់កងទ័ព និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធជាមួយដៃគូ៕
អត្ថបទ៖ ប៊ុនថន