គយ​ប្រមូលពន្ធអាករបានចំនួនជាង ២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២

2023/01/13 08:26:24 pm        738

ភ្នំពេញ៖ គិតត្រឹមបំណាច់ឆ្នាំ២០២២កន្លងនេះ ការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា មានចំនួនរុបប្រមាណជាង ​២ពាន់លានដុល្លារ ស្មើនឹងជិត១០៥% នៃច្បាប់​ថវិកា​សម្រាប់​២០២២ ដែលជាតួលេខខ្ពស់បំផុត​ ធៀបនឹងចំណូលពន្ធអាករប្រមូលបានក្នុងឆ្នាំ២០២០ និង២០២១។

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា​ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលបិទបញ្ចប់ការងារប្រមូលពន្ធអាករលើ​រថយន្ត​គ្មានពន្ធ ​មានស្រាប់ក្នុងប្រទេស ​កាលពីរសៀលថ្ងៃទី១២ ​មករា ឆ្នាំ២០២៣នេះ បានមាន​ប្រសាសន៍ថា ជាមួយនឹងលទ្ធផលនេះ ​គយសង្ឃឹមថា​ ការប្រមូលពន្ធនឹងអាចល្អប្រសើបន្ថែមទៀត ដោយ​សារការព្យាករណ៍សេដ្ឋកិច្ចកម្ពុជា​ នឹងបន្តកើនឡើងក្នុងរង្វង់ ​៦,៦% នៅឆ្នាំ២០២៣​ បន្ទាប់​ពីការព្យាករ​កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ ត្រូវបានរំពឹងគាំទ្រ​ដោយការបន្តកើនឡើង​នៃវិស័យ​ឧស្សាហកម្ម, សេវាកម្ម និងវិស័យកសិកម្មជាដើម។

ជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ចតំបន់ ​និងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន ចំណូលពន្ធអាករ ​របស់កម្ពុជា អាចនឹងធ្លាក់ចុះ ​ដោយសារការ​នាំចូលក្រោមបន្ទាត់ពន្ធគយ​ពី​ប្រទេសដៃគូ​នៃកិច្ចព្រមព្រៀង​ ត្រូវបានលើកលែង។​

ទន្ទឹមនឹងការធ្លាក់ចុះនៃចំណូលពន្ធអាករនេះ គយ ​គ្រោងនឹងកែសម្រួលពន្ធអាករពិសេស លើ​ប្រភេទមុខទំនិញមួយចំនួន ​ដូចជាផលិតផលប្រណិត ​និង​ប្រភេទ​ផលិតផលដែល​ប៉ះពាល់​ដល់សុខភាព មានស្រា បារី ជាដើម​ និងផលិតផលិតដែលប៉ះពាល់ដល់បរិស្ថាន ដើម្បី​បង្កើន​ចំណូល​បំពេញបន្ថែមលើចំណូលដែលបាត់បង់ក្រោមការនាំចូលទំនិញរួចពន្ធគយ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm