អតីតប្រធានរដ្ឋសភា កូរ៉េ ចុះពិនិត្យទីតាំងនៃមជ្ឈមណ្ឌល "ការកសាងសមត្ថភាពត្រចៀក ច្រមុះ បំពង់ក (ENT) មន្ទីរពេទ្យព្រះអង្គឌួង"

2023/01/13 09:04:56 pm        629

​ភ្នំពេញ៖ ឯកឧត្តម សាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា ​បានអនុញ្ញាតជូនឯកឧត្តម Park Byeong-Seug អតីតប្រធានរដ្ឋសភា រួមនឹងប្រតិភូ​ នៃសាធារណរដ្ឋកូរ៉េ ដើម្បីជួបពិភាក្សាការងារ ​និងចុះពិនិត្យទីតាំងនៃមជ្ឈមណ្ឌល "ការកសាងសមត្ថភាពត្រចៀក ច្រមុះ បំពង់ក (ENT) មន្ទីរពេទ្យព្រះអង្គឌួង" នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

សូមបញ្ជាក់ផងដែរថា ប្រតិភូ អតីតប្រធានរដ្ឋសភា ឯកឧត្តម Park Byeong-Seug និងអមដំណើរ​ដោយសមាជិកសភាជាតិនៃសាធារណរដ្ឋកូរ៉េចំនួនបីរូប មកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ ដើម្បីទស្សនាការដ្ឋានគម្រោង ODA មួយចំនួនចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ រួមទាំងការចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ​ ឯកឧត្តម នាយកមន្ទីរពេទ្យព្រះអង្គឌួង បានជម្រាបជូនប្រតិភូអំពីតួនាទីរបស់​មន្ទីរពេទ្យ ​ដែលជាសេនាធិការរបស់ក្រសួងសុខាភិបាល​ ក្នុងការផ្តល់សេវាថែទាំ ព្យាបាល ប្រកបដោយគុណភាព​ ប្រសិទ្ធភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋទូទាំងប្រទេស។

ពាក់ព័ន្ធនឹងការងារផ្តល់សេវាកម្មសុខាភិបាល ​មន្ទីរពេទ្យព្រះអង្គឌួង គឺអគារជំងឺត្រចៀក​ច្រមុះបំពង់ក​ មិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានសាងសង់ដោយ ​កយកា-KOICA ក្រោមជំនួយឥតសំណង​របស់កូរ៉េ ដែលមានតម្លៃសរុបក្នុងគម្រាងទាំងមូល ៨លានដុល្លារអាមេរិក ដោយមានរយៈពេល​អនុវត្តពីឆ្នាំ២០១៨ ​ដល់ឆ្នាំ២០២២។

អគារជំងឺត្រចៀកច្រមុះបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ គឺជាអគារថ្មីមានកម្ពស់ប្រាំជាន់ បំពាក់​ដោយ​ឧបករណ៍ទំនើបសម្រាប់ការធ្វើរោគ​វិនិច្ឆ័យ​ ការព្យាបាល ​និងការវះកាត់ ត្រូវបានសាងសង់​នៅ​ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង ​ដើម្បីជួយកែលម្អសេវាវេជ្ជសាស្រ្តនៅក្នុងមន្ទីរពេទ្យនេះ។

ឯកឧត្តម សាស្ត្រាចារ្យ លូ លីឃាង ក៏សូមថ្លែងនូវការអរគុណ ចំពោះឯកឧត្តម Park Byeong-Seug អតីតប្រធានរដ្ឋសភា រួមនឹងប្រតិភូ នៃសាធារណរដ្ឋកូរ៉េ ក្នុងការខិតខំប្រឹងប្រែងបង្កើត​ឱ្យមាន​កិច្ចសហប្រតិបត្តិការនេះលេចចេញជារូបរាងឡើង​ ដែលពិតជាមានគុណតម្លៃ និងអត្ថប្រយោជន៍​ដ៏ធំធេង សមស្របនឹងបច្ចុប្បន្នភាពនៃការអភិវឌ្ឍន៍របស់មន្ទីរពេទ្យក្រោមការ​យកចិត្តទុកដាក់ខ្ពស់​ពីឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍​វិស័យសុខាភិបាល​ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ជាមួយគ្នានោះ​ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) សូមថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះឯកឧត្តម នាយកមន្ទីរពេទ្យព្រះអង្គឌួង (PADH) សម្រាប់កិច្ចសហប្រតិបត្តិការ​ជាមួយ KOICA លើគម្រោង "ការកសាងសមត្ថភាពនៃមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT) នៅមន្ទីរពេទ្យព្រះអង្គឌួង"៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm