Manchester United ឈានដល់​កិច្ចព្រមព្រៀង​ខ្ចី​ខ្សែប្រយុទ្ធ​ហូ​ឡង់ Wout Weghorst ពី Burnley

2023/01/13 09:09:19 pm        106

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​សញ្ជាតិហូ​ឡង់ Wout Weghorst ពី​ក្លិប​បាល់ទាត់ Burnley ដល់​ចប់​រដូវ​កាល​។

​​កីឡាករ​វ័យ ៣០ឆ្នាំ​របស់ Burnley រូបនេះ​បាន​ចំណាយពេល​ពាក់កណ្តាលរ​ដូ​វ​កាល​កន្លង​ទៅ ក្នុង​លក្ខខណ្ឌ​ខ្ចី​ផងដែរ​នៅ​ក្លិប​ទួ​រ​គី Besiktas តែ​នៅពេលនេះ​បាន​ហោះហើរ​មកកាន់​ទីក្រុង Manchester ដើម្បី​ពិនិត្យ​សុខភាព​មុនពេល​កិច្ចសន្យាខ្ចី​បំពេញ​រួចរាល់​ថ្ងៃនេះ​។ ​​កិច្ចសន្យាខ្ចី​ពី Burnley នៅពេលនេះ​មានន័យថា​ កិច្ចសន្យា​របស់ Besiktas ត្រូវបាន​លុបចោល​មុន​កំណត់​ បន្ទាប់ពី​ការចរចា​រវាង​ភាគី​ទាំងអស់​ព្រមព្រៀងគ្នា​រួចរាល់​។ ​​ត្រឹម​ពាក់កណ្តាល​រដូវ​កាល​នៅ​ទឹកដី​ទួ​រគី Wout Weghorst ស៊ុត​បញ្ចូល​ទី​បាន ៨គ្រាប់ ​និង ៤បាល់​បញ្ជូន​ក្នុងការ​បង្ហាញខ្លួន ១៦លើក​ក្នុង​លី​គជា​មួយ Besiktas​។​

​​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​ក៏​ជា​សមាជិក​របស់​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​នៅ World Cup ផងដែរ និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​អា​ហ្ស​ង់​ទីន​នៅ​ចុង​ម៉ោង​វគ្គ ៨ក្រុម​ចុងក្រោយ​មុនពេល​ហូ​ឡង់​ចាញ់​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។ ​​រំលឹក​ថា Wout Weghotst ត្រូវបាន Burnley ទិញ​ក្នុងតម្លៃ ១២លាន​ផោន​ពី​ក្លិប​អាល្លឺម៉ង់ Wolfsburg កាលពី​ខែមករា​ឆ្នាំមុន និង​បង្ហាញខ្លួន​បាន ២០លើក​រកបាន ២គ្រាប់​តែ​មិនអាច​ជួយ Burnley គេច​ផុតពី​ការ​កាត់​ធ្លាក់​ទៅ​ក្របខណ្ឌ League Championship បាន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm