អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែនបានធ្វើសមយុទ្ធយោធាកាលពីថ្ងៃព្រហស្បតិ៍នៅតំបន់ Volyn ក្បែរព្រំដែនប្រទេសបេឡារុស។
ទាហាននៃកងកម្លាំងការពារទឹកដី Volyn បានអនុវត្តយុទ្ធសាស្ត្រប្រយុទ្ធ ការបាញ់ប្រហារ និងការរុលទៅមុខ ក្រោមការបាញ់ផ្លោងដោយកាំភ្លើងធំដែលអាចកើតមាន និងបានក្លែងធ្វើដូចជាមានការផ្ទុះពិតប្រាកដ។ ទាំងនេះពុំមែនជាការផ្ទុះក្លែងក្លាយនោះទេ ប៉ុន្តែជាការផ្ទុះពិត។ នេះត្រូវបានធ្វើដើម្បីឱ្យបុគ្គលិកគិតថា មានការផ្ទុះនៅលើខ្លួនពួកគេ។ ដូច្នេះពួកគេបានត្រៀមលក្ខណៈផ្លូវចិត្ត ដើម្បីបន្តការប្រយុទ្ធមិនឲ្យបាត់បង់ខ្លួនឯងឡើយ។ យោងតាមមេបញ្ជាការរងកងពលតូចម្នាក់និយាយថា ទាហានត្រូវបានជំរុញទឹកចិត្ត ដើម្បីទប់ទល់រាល់ការវាយប្រហារដែលអាចកើតមាន។ ប្រសិនបើសត្រូវហ៊ានមកទីនេះ ទាហាននឹងជួបប្រទះ ហើយទាហាននឹងប្រយុទ្ធមិនចេញពីទីនេះទេ។
ប្រធានាធិបតីអ៊ុយក្រែនបានព្រមានកាលពីថ្ងៃអង្គារថា រុស្ស៊ីកំពុងប្រមូលផ្តុំកម្លាំងសម្រាប់ការកើនឡើងសង្គ្រាម ដែលរយៈពេលជិត ១១ខែរវាងប្រទេសទាំងពីរ។ ឧត្តមសេនីយកំពូលរបស់អ៊ុយក្រែនបានព្រមានកាលពីខែធ្នូថា គោលដៅមួយក្នុងចំណោមគោលដៅដែលអាចកើតមាន នៃការវាយប្រយុទ្ធថ្មីអាចនៅប្រទេសបេឡារុស ដែលយោធាអ៊ុយក្រែនបានប៉ាន់ប្រមាណថា មានវត្តមានទាហានរុស្ស៊ីចំនួន ១៥,០០០នាក់ ខណៈអ្នកវិភាគយោធាបានដាក់តួលេខថា មានចំនួនពី ១០,០០០ ទៅ ១២,០០០នាក់៕
អត្ថបទ៖ ប៊ុនថន