ក្រុមហ៊ុនជាង៤០ សហការរៀបចំពិព័រណ៍ការងារ នៅCJCC នាចុងសប្តាហ៍នេះ

2023/01/13 04:56:06 pm        798

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC )នឹងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ការងារ Job Fair 2023 ដែលមានក្រុមហ៊ុន​ចូលរួម​សហការ​រៀបចំចំនួន៤៣ក្រុមហ៊ុន ហើយនិងមានមុខដំណែងការងារប្រមាណជាង៣០០ ដើម្បីបើកឱកាសឲ្យអ្នកចូលរួមអាចដាក់ពាក្យសុំចូលរួមធ្វើការងារ។

លោកបណ្ឌិត ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ​ជប៉ុនCJCC ថ្លែងនៅថ្ងៃទី១៣ ខែមករានេះថា​ ព្រឹត្តិការណ៍​ពិព័រណ៍​ការងារនេះ បើកឱកាស​មនុស្ស​ទូទៅ​ចូលរួម​ទស្សនា​ដោយ​សេរីមិនគិតថ្លៃ ​ជាពិសេសសម្រាប់អ្នកស្វែងរកការងារធ្វើ ​និងអ្នកចង់ប្តូរការងារ ហើយក្នុងអំឡុង​ពេលចូលរួមទស្សនាពិព័រណ៍ការងារ ​គឺគេអាចដាក់ពាក្យសុំចូល​សំភាសន៍​ផ្ទាល់តែម្តង ហើយ​គេអាចចូលរួមស្តាប់ការធ្វើបទបង្ហាញនានា​របស់​វាគ្មិន​ក្រុមហ៊ុន ដែលទាក់ទង​នឹងការធ្វើការងារផងដែរ។

សូមបញ្ជាក់ថា ​មជ្ឈមណ្ឌលCJCC បានចាប់ផ្តើមរៀបចំព្រឹត្តិការណ៍​ពិព័រណ៍​ការងារនេះ​ដំបូង​នៅឆ្នាំ២០១២ ហើយបន្តរហូត​មក​ដល់​បច្ចុប្បន្ន ​គោលបំណង ​ធ្វើការ​ផ្គូផ្គង​គ្នា ​ពោលគឺធ្វើការផ្តល់​ឱកាស​ការងារជូន​បណ្តាសិស្សនិស្សិតកំពុងសិក្សា និងអ្នកមានចំណេះជំនាញ​នានា​ដែល​បំណងចង់​រកការងារធ្វើ ជួបជាមួយក្រុមហ៊ុនដែលមានតម្រូវការបុគ្គលិកចូលបំរើការងារ។

ក្រៅពីនេះ ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍​ការងារនេះ ក៏ផ្តល់ឱកាសឲ្យអ្នកមានបំណងចង់រកការងារ​អាចចូលស្តាប់ការធ្វើបទបង្ហាញពីប្រវត្តិក្រុមហ៊ុននានានោះ ​ដើម្បីគេងាយធ្វើការងារ​វិនិច្ឆ័យ សម្រេចចិត្តក្នុងការទៅដាក់ពាក្យចូលធ្វើការងារនោះ ​ហើយគេក៏អាចចូលរួមសិក្ខាសាលា ដើម្បីដឹងពី​របៀបធ្វើការងារនានានៅក្នុងក្រុមហ៊ុននានានោះ៕ អត្ថបទ ស៊ុម សុខជា.

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am