ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ជំនន់ទឹកភ្លៀងពីស្ទឹងព្រែកត្នោតបានហូរហៀរមកជន់លិចលំនៅឋានប្រជាពលរដ្ឋជិត៣០០ខ្នងផ្ទះ ក្នុងមូលដ្ឋានខណ្ឌដង្កោ ដែលជំនន់នេះបណ្ដាលមកពីការបើកទ្វារទឹកនៅផ្នែកខាងលើ។
យោងតាមរបាយការណ៍ពីអាជ្ញាធរខណ្ឌដង្កោបានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅតាមសណ្តរស្ទឹងព្រែកត្នោតនានេះបានប៉ះពាល់ដល់ប្រជាពលរដ្ឋសរុបប្រមាណ៦សង្កាត់ មាន១៨ភូមិ ស្មើនឹង ២៧២ខ្នងផ្ទះ នឹងមានគ្រួសារ២៩០គ្រួសារ។ ក្រៅពីនេះជំនន់បានជន់លិចផ្លូវចំនួន៧ខ្សែ វត្តចំនួន២ ប៉ុស្តិ៍រដ្ឋបាលចំនួន២ សាលាសង្កាត់ចំនួន១ ។
អាជ្ញាធរខណ្ឌដង្កោបានឲ្យដឹងថា សង្កាត់ទាំង៦ ដែលកំពុងរងផលប៉ះពាល់រួមមានសង្កាត់ដង្កោ ឮ សង្កាត់សាក់សំពៅ សង្កាត់គងនយ សង្កាត់ជើងឯក សង្កាត់ព្រៃស និងសង្កាត់ស្ពានថ្ម ៕ ដោយ ៖ តារាវុទ្ធី




