រោងចក្រទឹកស្អាតបាក់ខែង នឹងដាក់ដំណើរការតាមផែនការគ្រោងទុក ដើម្បីដោះស្រាយទឹកជូនប្រជាពលរដ្ឋ

2023/01/15 07:02:53 pm        1.3 K

ភ្នំពេញ៖ គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី១ និងជំហានទី ២ នឹងដាក់ឲ្យដំណើរការទៅតាមផែនការគ្រោងទុក ដើម្បីផ្គត់ផ្គង់បន្ថែមលើតំបន់ដែលមានស្រាប់ ដែលមានសម្ពោធទឹកទាប​ ឬប្រើប្រាស់មិនគ្រប់គ្រាន់ ជាពិសេសស្ថិតនៅតំបន់ជាយក្រុងប៉ែក​ខាងលេច ដែលជាការឆ្លើយតបទៅនឹងតម្រូវការជូនប្រជាពលរដ្ឋ។

ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងកិច្ច​សម្ភាសន៍​ជាមួយ​ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូបារំាង ដែលដឹកនាំដោយ ឯកឧត្តម Damien REGNARD សមាជិកព្រឹទ្ធសភាបារាំង នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ នេះថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតជាមធ្យមប្រមាណ ៦៣០ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលសមត្ថភាពផលិតនេះអាចផ្គត់ផ្គង់​បានគ្រប់គ្រាន់ សម្រាប់តម្រូវការទឹកស្អាត​​នា​ពេលបច្ចុប្បន្ន, ប៉ុន្តែនៅពេលមានតម្រូវការប្រើប្រាស់ទឹកស្អាតនៅម៉ោងគំហុក បានធ្វើឱ្យនៅតាម​តំបន់ជាយរាជធានីភ្នំពេញ ជួបប្រទះនឹងកង្វះខាតទឹកស្អាតប្រើប្រាស់ ។

ឯកឧត្តម បន្តថា ចំពោះគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលបានកំពុងដំណើរ​ការ​សាងសង់​ មកដល់ពេលនេះបានប្រមាណ ៧០ ភាគរយរួចហើយ ​ជាគម្រោងស្ថិតក្រោមជំនួយ ក៏ដូចជា​ហិរញប្បទានពីប្រទេសបារាំង​ ប្រមាណជា ២០០ លានដុល្លារអាមេរិក ដែលកញ្ចប់​ទាំង​អស់នេះ ​គឺបានចាប់ផ្តើមតាំងពីឆ្នាំ ២០២០ ហើយនៅក្នុងខែ ឧសភា ខាងមុខនេះ រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញនឹងដាក់ឲ្យដំណើរការក្នុងដំណាក់កាលទី១ ក្នុងទំហំប្រមាណ ១៩៥ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ និងគ្រោងដាក់ដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី ២ បន្តទៀត ដើម្បីផ្គត់ផ្គង់បន្ថែមលើតំបន់ដែលចែកចាយស្រាប់ មានសម្ពោធទឹកទាប ឬប្រើប្រាស់មិនគ្រប់គ្រាន់ ជាពិសេសស្ថិតនៅតំបន់ជាយក្រុងប៉ែកខាងលេច ។

ជុំវិញវិស័យទឹកស្អាតនេះ ឯកឧត្តម Damien REGNARD សមាជិកព្រឹទ្ធសភាបារាំង បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនសាងសង់ VINCI Construction ដែលបានខិតខំសាងសង់ទៅតាមគម្រោងផែនការរបស់ខ្លួន ​និងក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបាន​គិតគូរខ្ពស់ នៃការបង្កើតគម្រោងទឹកស្អាតថ្មីនេះឡើង ដើម្បីដោះស្រាយនូវបញ្ហាកំពុង​ជួបប្រទះ ​ស្របតាមការរីកចម្រើនរបស់កម្ពុជា។

សូមបញក់ថា រាជធានីភ្នំពេញ កំពុងតែមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស ដែល​ជាហេតុ​​ធ្វើឲ្យតម្រូវការប្រើប្រាស់ទឹកស្អាតចេះតែកើនឡើង ជាក់ស្តែងចាប់ពីចុងទស្សវត្សឆ្នាំ ២០០០ មក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានពង្រីកសមត្ថភាពផលិត និងចែកចាយទឹករបស់ខ្លួនឥតឈប់ឈរ ជាពិសេសតាមរយៈការសាងសង់រោងចកផលិតទឹកស្អាតជ្រោយចង្វារជំហានទី ១ និងជំហានទី ២ ក្នុងទស្សវត្សឆ្នាំ២០០០។ បន្ទាប់មក បានសាងសង់រោងចក្រផលិតទឹកស្អាតនិរោធជំហានទី ១ និងជំហានទី ២ នៅឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៧ និងនៅចុងឆ្នាំ២០១៩ រោងចក្រផលិតទឹកស្អាត​ចំការមន ក៏បានដាក់ឱ្យដំណើរការ ព្រមទាំងមានការគ្រោងដាក់ដំណើរការរោងចក្រប្រព្រឹត្តកម្ម​ទឹកស្អាតបាក់ខែងជំហានទី១ ដែលនឹងដាក់ឲ្យប្រើប្រាស់នាពេលខាងមុខនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm