ក្រសួង​សុខាភិបាល​ប្រកាស​ថា ពលរដ្ឋ​ខ្មែរ​៣​នាក់​ទៀត​ស្លាប់​ ដោយសារ​កូវីដ​១៩ តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​៥៩​នាក់

2021/04/27 09:59:58 am        85


ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឱ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ ៣​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ​ផ្លូវ​ដង្ហើម​នេះ កើន​ឡើងដល់ ៥៩​នាក់​ហើយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​និយាយថា បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ៥៥​ឆ្នាំ ដែល​រស់នៅ​ក្នុង​សង្កាត់​ផ្សារថ្មី២ ខណ្ឌ​ដូនពេញ បាន​ស្លាប់​កាល​ពី​រសៀល​ថ្ងៃ​ម្សិល​មិញ​នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត តែ ១០​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាលនៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ១៩។

ចំណែក​ឯ​ស្ត្រី​ជន​ជាតិ​ខ្មែរ​អាយុ ៨៣​ឆ្នាំ ដែល​រស់នៅ​សង្កាត់​ផ្សារ​កណ្ដាល១ ក្នុង​ខណ្ឌ​ដូនពេញ​ដែរ​នោះ ក្រសួង​បញ្ជាក់​ថា បាន​ស្លាប់​នៅ​ម៉ោង ២​រសៀល​ថ្ងៃ​ម្សិល​មិញ​ដែរ នៅ​ឯ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ហើយ​លទ្ធផល​ពិនិត្យ​សំណាក​ បង្ហាញ​ថា គាត់​បាន​ឆ្លង​មេរោគ​កូវីដ​១៩។

នៅ​ឯ​ខេត្តក​ណ្ដាល​ឯណោះ​វិញ ក្រសួង​សុខាភិបាល​និយាយ​ថា ស្ត្រី​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ៨១​ឆ្នាំ ដែល​រស់នៅ​ក្នុង​ក្រុង​តាខ្មៅ បាន​ស្លាប់​នៅ​ឯ​មន្ទីរ​ពេទ្យ​បបង្អែក​ជ័យជំនះ កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ ត្រឹម​តែ ៧​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ទាំង​៣​នាក់​ខាង​លើ​នេះ បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​តែ​វិបត្តិ​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​បណ្ដាល​មកពី​ការ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូវីដ​១៩។

គិត​មក​ដល់​ត្រឹម​ថ្ងៃ​នេះ ចំនួន​មនុស្ស​ស្លាប់​ដែល​ប្រកាស​ជា​ផ្លូវការ​ដោយ​ក្រសួង​សុខាភិបាល បាន​កើន​ឡើង​ដល់ ៥៩​នាក់​ហើយ​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ករណី​ស្លាប់​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm