សកម្មភាពក្មេងទំនើង នៅតែបន្តបង្កជាភាពភ័យខ្លាចដល់ពលរដ្ឋ ក្នុងសង្កាត់ស្ទឹងមានជ័យ១

2023/01/16 05:06:17 pm        758

ភ្នំពេញ​​ ៖​ មានការបង្ហោះចែកចាយពេញលើបណ្តាញសង្គមហ្វេសបុកអំពីសកម្មភាព​ ក្រុម​ក្មេង​ទំនើង​មួយ​ក្រុមធំ​ មានគ្នាជាច្រើននាក់​ ជិះម៉ូតូ​ប្រមាណ​ ២០​គ្រឿង​បាន​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​ទៅ​គប់​បំផ្លាញ​ហាង​កាហ្វេមួយកន្លែង​​​ យ៉ាងសាហាវ និងអាណាធិបតេយ្យ បង្កអោយបង​ប្អូន​ពលរដ្ឋ​រស់​នៅ​ក្បែរតំបន់​ ក៏ដូចជាអ្នកដែលបានឃើញការបង្ហោះ មានការ​​ភ័យ​ខ្លាច​ជា​ខ្លាំង​អំពី​សកម្មភាព​ទំនើង​​ និង​អសន្តិសុខទាំងអស់នេះ​ ។

សកម្មភាពនេះ ត្រូវបានពលរដ្ឋម្នាក់ ថត​បាន​តាម​រយៈ​កាមេ​រ៉ា​សុវត្ថិភាព​នៅ​ទល់​មុខ​ចំណុច​កើត​ហេតុ​ ដែលបានកើតឡើងកាលពីវេលាម៉ោង២១ និង៣៩នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅ​ចំណុច​ហាងកាហ្វេមួយកន្លែ​ង​​ ស្ថិតតាមបណ្តោយផ្លូវប៉េតុង ក្នុងភូមិទ្រា២ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

ផ្អែកតាមគណនេយ្យហ្វេសបុកមួយដែល មានឈ្មោះ Hak បានបង្ហោះវីឌីអូរលើបណ្តាញសង្គម​ អំពី​សក​ម្មភាពខាងលើ នដោយបានសរសេរភ្ជាប់នឹងខ្លឹមសារថា៖​ “មុននេះបន្តិចវេលាម៉ោង​ ២១:៣៩នាទីយប់​ មាន​ករណី​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​ជិត​ ២០​ម៉ូតូ​បាន​នាំ​គ្នាជិះ​មក​គប់​ហាង​កាហ្វេមួ​យ​កន្លែងនៅភូមិទ្រា២​ សង្កាត់​ស្ទឹង​មានជ័យ​១​ ខណ្ឌមានជ័យ​ សូម​អាជ្ញាធរ​ជួយ​តាម​ដាន​ស្រាវជ្រាវ​ករណីនេះផង។”

ក្រោយមានការបង្ហោះវីឌីអូរទាំងនេះរួចមក ឃើញថា មានពលរដ្ឋជាច្រើន បានចូលទៅធ្វើការ Comment និង share ចែករំលែកជាបន្តបន្ទាប់ ដោយសម្តែងនូវការព្រួយបារម្ភ និងភ័យខ្លាច ព្រោះ​ខ្លាច​សកម្មភាពនេះ អាចកើតឡើង លើរូបខ្លួនដោយយថាហេតុនៅថ្ងៃណាមួយ ។ ក្នុងនោះ ក៏​មានពលរដ្ឋជាច្រើនចូលទៅសម្តែងមតិ ដោយស្នើអោយកម្លាំងមានសមត្ថកិច្ចទាំងអស់ មេត្តា​ជួយ​ស្រាវ​ជ្រាវ​តាម​ចាប់ក្រុមខាងលើ យកទៅផ្តន្ទាទោស ផងដែរ ជៀស​វៀង​ទុក​អោយ​ពួក​គេ​នៅ​មាន​ស៊េរីភាព ដើរអ៊ុកឡុក ដល់ពលរដ្ឋស្លូតត្រង់ដទៃផ្សេងទៀតនៅក្នុងសង្គម ។

ពាក់ព័ន្ធនឹងបញ្ហាសកម្មភាពទំនើងខាងលើនេះដែរ លោកវរសេនីយ៍ឯក​ អ៊ុក បូនីន​ អធិការ នៃ​អធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ បានប្រាប់ BTV តាមរយៈប្រព័ន្ធតេឡេក្រាម នាព្រឹកថ្ងៃទី១៦ មករា ឆ្នាំ២០២៣នេះអោយដឹងថា ករណីនេះ លោកទទួលបានហើយ ហើយ​បច្ចុប្បន្ន​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាននគរបាល ក៏នឹងកំពុងបើកការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា ក្នុង​ការ​តាម​ចាប់​ក្រុម​ខាងលើយកមកអនុវត្តទោសទណ្ឌនៅពេលខាងមុខផងដែរ ។

សូមបញ្ជាក់ថា ជុំវិញករណីដដែលនេះ គេសង្គេតឃើញ គណនេយ្យហ្វេសបុកផ្ទាល់ខ្លួន​ របស់​លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ បានបង្ហោះកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ដោយ​មាន​សរសេរខ្លឹមសារថា “បើបងប្អូនខ្ញុំ គេងមិនលក់ នៅមិនសុខ ខ្ញុំក៏ដូចបងប្អូនដែរ ក្នុង​នាម​ជា​អភិបាល​ខណ្ឌ ១រូបដែលគ្រប់គ្រង នៃខណ្ឌមានជ័យនេះ ខ្ញុំសូមប្រកាស់​ជា​សាធារណៈ​ដល់​បងប្អូន..កងកំលាំងគ្រប់ប្រភេទក្នុងខណ្ឌយើង អោយចេញ​តាម​ចាប់​ជន​ល្មើស​ទាំង​នេះ​មិន​គិត​ថា​ជា​កូននាក់ណាក៏​ដោយត្រូវចាប់យកមកសាលាខណ្ឌមានជ័យ ខ្ញុំបាទ​នឹង​ផ្តល់​ជូន​ជា​ថវិកា​លើក​ចិត្ត​ចំនួន ៥,000,000រៀល ដល់បងប្អូនយើងដែលចាប់បានជនបង្កទាំងអស់នេះនៅសង្កាត់​ស្ទឹងមានជ័យ​ទី​២​ ខណ្ឌ​មានជ័យ​ រាជធានីភ្នំពេញ ។"

គួរបញ្ជាក់ផងដែរថា បើទោះជារៀងរាល់ថ្ងៃគេតែងសង្គេតឃើញ មានកងកម្លាំងសមត្ថកិច្ច និង​ក្រុម​អាជ្ញាធរខណ្ឌមានជ័យ នៅបន្តសកម្ម​ភាព​ចុះ​ល្បាត​ពួន​ស្ទាក់​ជា​ប្រចាំ​ក្នុង​មូល​ដ្ឋាន​ ដើម្បី​ការពារ​សន្តិសុខសុវត្ថិភាពជូនពលរដ្ឋក៏ដោយ ក៏សកម្មភាពក្មេងទំនើង និងអសន្តិសុខមួយចំនួន នៅតែ​បន្ត​កើតមានដដែល ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យទី១ មិនថា អំពើលួច ឆក់ ហិង្សា ឬ​ក្មេងទំនើងនោះឡើយ ជាក់ស្តែងដូចករណីខាងលើ ដែលមិនមែនជាលើកទី១នោះឡើយ ។

សង្កាត់ស្ទឹងមានជ័យទី១ គឺជាភូមិសាស្ត្រមានលក្ខណះតំបន់ស្មុគស្មាញច្រើន ពិសេស​នៅ​តំបន់​ភូមិមច្ឆា ក្រោយវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យតែម្តង គឺជាតំបន់ប្រមូលផ្តុំទៅ ដោយ​ក្មេង​ទំនើង និងក៏ជាតំបន់ដែលសកម្មបំផុត ក្នុងការចែកចាយគ្រឿងញៀនផងដែរ ៕ អត្ថបទ៖ លីហេង


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm