សម្ដេច​តេ​ជោ ហ៊ុន សែន ជំរុញ​ឲ្យ​បំផ្ទុះ​ការផ្សព្វផ្សាយ​ដំណើរ​រាប់​ថយក្រោយ ១០០​ថ្ងៃឆ្ពោះទៅ​ស៊ី​ហ្គេម២០២៣

2023/01/16 05:15:43 pm        555

​ស៊ីហ្គេម៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រក​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជំរុញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់បំផ្ទុះ​ការផ្សព្វផ្សាយ​ពី​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជានា​ខែឧសភា​ខាងមុខ ពិសេស​ក្នុងឱកាស​នៅសល់ ១០០​ថ្ងៃ គិត​ត្រឹម​ថ្ងៃទី​២៥ ខែមករា​ខាងមុខ ដើម្បី​បំផុសស្មារតី​គាំទ្រ​វិស័យ​កីឡា​ជាតិក្រោម​ពាក្យស្លោក “​កីឡា​រស់ក្នុង​សន្ដិភាព​”។​

​ការជំរុញ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គីលើក​ទី​៥ ជាមួយ​អ្នកសារព័ត៌មានប្រមាណ​ជិត ៥​ពាន់​នាក់កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២៣ កន្លងទៅ នៅ​សាល​ពិ​ព័រណ៍​កោះ​ពេជ្រ។​ ​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ ខាងមុខនេះ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំងអស់សូម​ចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ​ការរាប់​ថយក្រោយ ១០០​ថ្ងៃនៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ឱ្យបាន​ផុលផុស​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ទាំង​ក្នុង និង​ក្រៅប្រទេស​បានដឹង និង​បំផុសស្មារតី​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនីឲ្យ​ខិតខំ​ហ្វឹកហាត់ ដើម្បី​ទទួលបាន​មេដាយ​ច្រើន​ក្នុង​ការប្រកួត​នាពេលខាងមុខ។​

​គួរ​បញ្ជាក់ថា ស៊ី​ហ្គេមលើក​ទី​៣២ នឹង​ប្រព្រឹត្តទៅពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ ដោយ​គិត​ត្រឹម​ថ្ងៃទី​១៦ ខែមករា​នេះគឺ​នៅសល់​រយៈពេល ១០៩​ថ្ងៃ។ ប៉ុន្ដែ​នៅ​ថ្ងៃទី​២៥ ខែមករា​ខាងមុខ គណៈកម្មាធិការ​ជាតិ​ CAMSOC ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ នឹង​រៀបចំ​នូវ​កម្មវិធី​រាប់​ថយក្រោយ ១០០​ថ្ងៃនៃ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា ហើយក៏​ដើម្បី​បង្ហាញថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ទទួល​រៀបចំ​ការប្រកួត​កីឡា​ប្រចាំ​តំបន់ ២​ឆ្នាំ​ម្ដងនេះ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        373
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        461

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm