រញ្ជួយ​ដី​កម្រិត ៦.២​រ៉ិ​ច​ទ័​រ​ធ្វើ​ឲ្យ​រញ្ជួយ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូនេស៊ី ប៉ុន្តែ​គ្មាន​ការ​ជូនដំណឹង​អំពី​រលក​យក្ស​ស៊ូណាមិ

2023/01/16 05:23:53 pm        514

​ឥណ្ឌូនេស៊ី៖ រញ្ជួយ​ដី​នៅ​បាតសមុទ្រ​ដ៏​ខ្លាំងបានធ្វើ​ឲ្យ​រញ្ជួយ​ នៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែ​មករា​នេះ​។ ប៉ុន្តែ​ភ្លាមៗ​នៅ​ពុំ​ទាន់​មាន​របាយការណ៍​អំពី​ការខូចខាត​ធ្ងន់ធ្ងរ ឬ​អ្នក​ស្លាប់ ​និង​របួស​នៅឡើយ​ទេ​។

ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូមិសាស្ត្រ​សហរដ្ឋអាមេរិក (USGS) បាន​និយាយ​ថា ការ​រញ្ជួយ​ដី​កម្រិត ៦.២រ៉ិ​ច​ទ័​រ​បាន​កើត​ឡើង​នៅ​ចម្ងាយ ៤៨​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទីក្រុង Singkil ជាទី​ក្រុង​ឆ្នេរសមុទ្រ​ក្នុង​ខេត្តអា​ឆេ​ (Aceh) ក្នុង​ជម្រៅ ៣៧គីឡូ​ម៉ែត្រ​។ រញ្ជួយ​ដី​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល ៦.៣០​ព្រឹក​ម៉ោង​ក្នុង​តំបន់ ហើយ​ទីភ្នាក់ងារ USGS បាន​ពិនិត្យ​ឡើង​​វិញ​ពី​ការ​វាស់ស្ទង់​ដំបូង​នៃ​ការ​រញ្ជួយ​ដី​នៅ​ត្រឹម​កម្រិត ៦.០​រ៉ិ​ច​ទ័​រដោយមាន​ជម្រៅ ៤៨​គីឡូម៉ែត្រ​។​ ទីភ្នាក់ងារ​ឧតុនិយម អាកាសធាតុ និង​ភូមិសាស្ត្រ​របស់​ប្រទេស​ឥណ្ឌូនេស៊ីបាន​ដាក់​កម្រិត ៦.២​រិច​ទ័​រ និង​បាន​និយាយ​ថា ពុំ​មាន​ការ​គំរាម​កំហែង​ពី​រលក​យក្ស​ស៊ូណាមិ​នោះ​ទេ ខណៈ​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​របស់​ប្រទេស​និយាយ​ថា ពុំ​មាន​របាយការណ៍​ភ្លាមៗ​អំពី​អ្នក​ស្លាប់ ឬ​ការខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ​។

លោក Abdul Muhari អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះ​មហន្តរាយ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ការរញ្ជួយ​ដី​បានធ្វើឱ្យ​មនុស្ស​មានការ​ភ័យ​ស្លន់ស្លោ​។ វា​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ​មាន​ចន្លោះ​ពី ៣ ទៅ ១០​វិនាទី​នៅ​ក្នុង​ស្រុក​ចំនួន ៤ ក្នុង​ខេត្ត​អា​ឆេ​ (Aceh) និង​ភាគ​ខាងជើង​ខេត្ត​កោះ Sumatra​។ ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រជុំ​កោះ​ដ៏​ធំ​មាន​ប្រជាជន​ជាង ២៧០​លាន​នាក់ តែងតែ​រង​ការវាយប្រហារ​ដោយ​ការ​រញ្ជួយ​ដី និង​បំផ្ទុះ​ភ្នំភ្លើង ដោយសារតែ​ទីតាំង​របស់​ប្រទេស​នៅ​លើ​កង​ភ្លើង​។ រញ្ជួយ​ដី​កម្រិត ៥.៦​រ៉ិ​ច​ទ័​រ​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា​ឆ្នាំមុន បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៣៣១​នាក់​ស្លាប់ និង​របួស​ជិត ៦០០​នាក់​នៅ​ក្នុង​ទីក្រុង​ស៊ាន​ជូ​ (Cianjur) ភាគ​ខាងលិច​កោះ​ជ្វា​។ វា​ជា​គ្រោះ​មហន្តរាយ​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ចាប់​តាំង​ពី​ការ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ​ក្នុង​ឆ្នាំ​២០១៨ នៅ​កោះ Sulawesi បណ្តាល​ឲ្យ​មនុស្ស​ប្រហែល ៤,៣៤០​នាក់​ស្លាប់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm