លោក Zelenskyy​ និយាយថា ​មនុស្ស​ ៣០​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​

2023/01/16 06:41:23 pm        615

​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា ប្រឹងប្រែង​ជួយ​សង្គ្រោះ​នៅ​ទីក្រុង Dnipro នឹង​បន្ត​ដរាបណា​នៅតែមាន​ឱកាស​ស្វែងរក​អ្នក​នៅរស់ បន្ទាប់ពី​មី​ស៊ី​ល​របស់​រុស្ស៊ី​បាន​វាយប្រហារ​អគារ​អឺ​ផាត់​មឹន​មួយកន្លែង​។​

​លោក Zelenskyy និយាយថា ​មនុស្ស ៣០នាក់​ត្រូវបាន​ចុះបញ្ជី​រួចហើយ​ថា​បាន​ស្លាប់ ​រួមមាន​ទាំង​កុមារ​ម្នាក់​ ហើយ​មនុស្ស​ជាង ​៣០​នាក់​ផ្សេងទៀត​ត្រូវបាន​រាយការណ៍​ថា​បាត់​ខ្លួន​។ អភិបាលក្រុង Dnipro លោក Borys Filatov បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃអាទិត្យ​ថា ឱកាស​នៃ​ការជួយ​សង្គ្រោះ​អ្នក​នៅ​រស់រានមានជីវិត​បន្ថែមទៀត​គឺមាន​តិចតួច​។​ ​អគា​អឹ​ផាត់​មឹនរ​នេះត្រូវបាន​វាយប្រហារ​ ក្នុងអំឡុងពេល​ការវាយប្រហារ​របស់​រុស្ស៊ី​ជា​បន្តបន្ទាប់​ទៅលើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​សៅរ៍ ដែលជា​ការវាយប្រហារ​ចុង​បំផុត​នៃ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ​ដែល​បាន​បណ្តាលឱ្យ​ប្រទេស​នេះ​ធ្លាក់ចូល​ទៅក្នុង​ភាព​ងងឹត និង​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ច្រើន​នាក់​ស្លាប់​។

រុស្ស៊ី​មាន​ផែន​ការធ្វើ​សមយុទ្ធ​ទ័ពអាកាស​រួមគ្នា​ជាមួយ​ប្រទេស​បេឡា​រុស ដែលជា​សម្ព័ន្ធមិត្ត​ជិតខាងចាប់ពី​ថ្ងៃ​ចន្ទ​នេះ ដល់​ថ្ងៃទី១ ខែកុម្ភៈ ដែល​ប្រទេស​បេឡា​រុស​មាន​ព្រំដែន​ជាប់​ប្រទេស​អ៊ុយ​ក្រែ​ន​។ នាយសេនាធិការ​នៃ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​និយាយថា រុស្ស៊ី​បាននឹងកំពុង​បង្កើត​ក្រុម​ទ័ពអាកាស​របស់ខ្លួន​ នៅក្នុង​ប្រទេស​បេឡា​រុសក្នុងការ​ដឹកនាំ​សមយុទ្ធ​រួម​។ កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​ព្រមាន​ថា ការគំរាមកំហែង​នៃ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល និង​ការវាយប្រហារ​តាម​អាកាស​ពី​ប្រទេស​បេឡា​រុស​កំពុង​កើនឡើង​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        172
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        205
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm