ស៊ីម៉ាក់ ចាប់ផ្ដើមហ្វឹកហ្វឺនជំនាញបោសសម្អាតមីន ដល់មន្រ្ដីជំនាញមកពីប្រទេសអ៊ុយក្រែន

2023/01/16 07:01:10 pm        512

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានចាប់ផ្តើមបើកវគ្គ​ហ្វឹកហ្វឺន​បច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ដល់មន្ត្រីជំនាញសកម្មភាពមីនរបស់ប្រទេសអ៊ុយក្រែន ស្ថិតនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីន ស៊ីម៉ាក់ ក្នុងខេត្តកំពង់ឆ្នាំង។ ពិធីបើកវគ្គហ្វឹកហ្វឺននេះ ​ក្រោមអធិបតីភាពលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក ស៊ីម៉ាក់ រួមជាមួយប្រធានអង្គការ JICA នៅកម្ពុជា។

បើតាមអង្គភាពស៊ីម៉ាក់ បានឱ្យដឹងថា ការសិក្សា​និងហ្វឹកហ្វឺនជំនាញបោសសម្អាតមីន និងយុទ្ធភណ្ឌ​មិនទាន់ផ្ទុះដល់មន្ត្រីអ៊ុយក្រែននេះ គឺទទួលបានការគាំទ្រដោយរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

សកម្មភាពមីនមនុស្សធម៌លើវិស័យដោះមីននេះគឺកើតចេញ​ពីការប្តេជ្ញាចិត្តរួមគ្នារវាង​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន ​លោក Kishida Fumio ក្នុងជំនួប​ទ្វេភាគីនាពេលកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ស៊ីម៉ាក់ បញ្ជាក់ថា ផលប៉ះពាល់នៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ លើទឹកដីអ៊ុយក្រែន ដែល​បណ្តាល​ឱ្យមានជនស៊ីវិលស្លាប់បាត់បង់ជីវិត ​និងកំពុងក្លាយជាឧបសគ្គសម្រាប់ប្រជាជនអ៊ុយក្រែន ហើយកិច្ចខិតខំប្រឹងប្រែងបោសសម្អាត​ទាមទារ​ ឱ្យមានការតស៊ូ ​និងការ​អត់ធ្មត់ ដោយត្រូវការពេល​វេលាយូរ ដើម្បីសុវត្ថិភាព​ និងស្តារជីវភាពឡើងវិញរបស់ប្រជាពលរដ្ឋអ៊ុយក្រែន។

ប្រទេសកម្ពុជាឆ្លងកាត់​សង្គ្រាម​ជាច្រើន​ទសវត្សរ៍ ​ដែលបានបន្សល់​ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិន​ទាន់ផ្ទុះ​រាប់លានគ្រាប់រាយប៉ាយនៅទូទាំងប្រទេស។ ​ដោយសារតែបទពិសោធន៍ និងការឈឺចាប់​នៃផលប៉ះពាល់ដោយសារសង្គ្រាម ដែលបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់​ផ្ទុះរាប់​លានគ្រាប់​នេះហើយ​ ទើបរាជរដ្ឋាភិបាលកម្ពុជា ​ចាត់ទុកកិច្ចសហប្រតិបត្តិការ លើវិស័យ​សកម្មភាពមីន ជាសកម្មភាពមនុស្សធម៌ ​មានសារៈសំខាន់សម្រាប់ជួយដល់ប្រទេស និង​ប្រជាជនអ៊ុយក្រែន ​ដែលកំពុងរងគ្រោះដោយសារសង្គ្រាម ដូចកម្ពុជាកាលពីជាង ៣០ ឆ្នាំមុនដែរ។

គួរបញ្ជាក់ថា​ មន្ត្រីជំនាញសកម្មភាពមីនរបស់អ៊ុយក្រែន ចាប់ផ្តើមហ្វឹកហ្វឺនជំនាញដោះមីន រយៈពេល​១សប្តាហ៍ចាប់ពីថ្ងៃទី១៦​ ខែមករា ​ឆ្នាំ២០២៣នេះតទៅ នៅវិទ្យាស្ថានបច្ចេកទេស​សកម្មភាពកម្ចាត់មីន ​ស៊ីម៉ាក់ក្នុងខេត្តកំពង់ឆ្នាំង និងធ្វើទស្សនកិច្ចតាមការដ្ឋានដោះមីន​នៅ​ខេត្តបាត់ដំបង និងសៀមរាបជាផងដែរ៕អត្ថបទ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm