ក្រុមការងារចុះជួយឃុំចុងអំពិល ប្រកាសផ្ដល់ផ្ទះដល់ពលរដ្ឋក្រីក្រ ចំនួន៦ខ្នង ក្នុងមួយឆ្នាំៗ

2023/01/16 07:18:42 pm        536

ព្រៃវែង៖ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បានប្រកាសផ្ដល់ផ្ទះដល់ប្រជាពលរដ្ឋក្រីក្រ ​នៅក្នុងឃុំចុងអំពិល ដែល​គ្មាន​ផ្ទះ​សម្បែង​រស់នៅចំនួន៦ខ្នង ក្នុងមួយឆ្នាំៗ ដោយគ្មានរើសអើសគណបក្សនយោបាយ ។

ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា​ និងសមិទ្ធផលផ្សេងៗ ​ក្នុងវត្តឧត្តមមានជ័យ ​ស្ថិតក្នុងឃុំចុងអំពិល នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ​តំណាងឯកឧត្តម​សន្តិបណ្ឌិត ​នេត សាវឿន ប្រធាន​ក្រុមការងារ​ចុះជួយស្រុកកញ្ច្រៀច ​និងស្រុកស្វាយអន្ទរ ឯកឧត្តម ប៉ុល រតនា មានប្រសាសន៍ថា អាជ្ញាធរ​មូលដ្ឋាន ត្រូវពិនិត្យមើលប្រជាពលរដ្ឋនៅក្នុងឃុំ ​ពីស្ថានភាពគ្រួសាររបស់ពួកគាត់ ដែលគ្មាន​ផ្ទះ​សម្បែងនៅ ហើយត្រូវរាយការណ៍មកក្រុមការងារចុះជួយមូលដ្ឋាន​ ដើម្បីរៀបចំធ្វើផ្ទះជូនពួកគាត់ ដើម្បីរស់នៅ​ឲ្យបានសមរម្យ ​និងមិនឲ្យពលរដ្ឋណាម្នាក់អត់បាយបរិភោគនោះទេ ។

ឯកឧត្តម បានបន្តថា ​កន្លងមកក្រុមការងារបានធ្វើជូនប្រជាពលរដ្ឋបានចំនួន ​៧ខ្នងរួចហើយ មាន​ទំហំ៤គុណនឹង៦ម៉ែត្រ ​ដែលការផ្ដល់នេះមិនមានរើសអើង ​គណបក្សនយោបាយនោះទេ ហើយ​ការផ្ដល់នេះ​ គឺធ្វើជារៀងរាល់ឆ្នាំ ។

ក្នុងឱកាសនោះ ប្រធានក្រុមការងាចុះជួយឃុំចុងអំពិល​ បានជំរុញបន្ថែមដល់អាជ្ញាធរ ​មូលដ្ឋាន បន្តការ​ពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ​ដើម្បីឲ្យពួកគាត់រស់មានភាព​សុខសាន្ត ដោយ​ត្រូវ​ទប់ស្កាត់ ​បង្ក្រាបបទល្មើសផ្សេងៗ ​មានបញ្ហាចោរកម្ម ​គ្រឿងញៀន​ និង​ក្មេងទំនើងជាដើម ហើយ​ស្នើពលរដ្ឋ ​ចូលរួមសហការផ្ដល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលបានដឹងពីបទល្មើស​ទាំង​អស់នោះ ។

ជាមួយនេះ ឯកឧត្តម ប៉ុល រតនា​ បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិធានការ​សុខាភិបាល​ឲ្យបានខ្ជាប់ខ្ជួន ​ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ​នាំគ្នាទៅចាក់វ៉ាក់សាំង​ឲ្យបាន​គ្រប់ចំនួនដូស ​រួមទាំងគោរច្បាប់ចរាចរណ៍​ទាំងអស់គ្នា ។

គួរបញ្ជាក់ថា ​ឯកឧត្តមប្រធានក្រុមការងារ ​ក៏បានប្រកាសផងដែរ ពីការផ្ដល់នូវអគារសិក្សា​ចំនួន​១ខ្នង មាន៤បន្ទប់ ​ហើយមានបណ្ណាល័យ ​និងបន្ទប់ទឹក ដល់​សិស្សានុសិស្សនៅក្នុងឃុំចុង​អំពិល​ផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm