គ.ជ.ប ទើបទទួលបានមួយបណ្តឹងពាក់ព័ន្ធនឹងការលុបឈ្មោះពលរដ្ឋចេញ​ពីបញ្ជីឈ្មោះបោះឆ្នោតដំបូង

2023/01/16 12:25:50 pm        449

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បញ្ជាក់​ថា គ.ជ.ប ទើប​ទទួលបានមួយបណ្តឹងពាក់ព័ន្ធ​នឹងការលុបឈ្មោះពលរដ្ឋចេញពីបញ្ជី​ឈ្មោះបោះឆ្នោត​ដំបូង។

បើតាម ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និង​ជាអ្នកនាំពាក្យ គ.ជ.ប ​បានឲ្យដឹង ​នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះថា ​បន្ទាប់ពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូងបានដំណើរការ​ទៅតាម​បណ្តាឃុំ-សង្កាត់នៅទូទាំងប្រទេស ​គិតមកដល់ពេលនេះមានរយៈពេល៤ថ្ងៃ មានប្រជាពលរដ្ឋ​បានអញ្ជើញពិនិត្យដោយផ្ទាល់ ​និងតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់។

ឯកឧត្តម បន្តថា​ ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដំបូងនេះ ​សង្កេតឃើញមាន ប្រជាពលរដ្ឋ​ភាគច្រើន​បានពិនិត្យតាមប្រព័ន្ធ​ ដើម្បីកាត់បន្ថយពេលវេលា ​និងការធ្វើដំណើរទៅតាមទីតាំងឃុំ-សង្កាត់របស់ខ្លួន។

ជាមួយគ្នានេះ ឯកឧត្តម បញ្ជាក់ថា រយៈពេល៤ថ្ងៃកន្លងមកនេះ គ.ជ.ប បាន​ទទួល​បណ្តឹងមួយ​ករណី​តែ​ប៉ុណ្ណោះនៅខេត្តប៉ៃលិន​ ពាក់ព័ន្ធនឹងការលុបឈ្មោះចេញពីបញ្ជី​ឈ្មោះបោះឆ្នោតដំបូង។

យ៉ាងណាមិញឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ទៀតថា​ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និង​បញ្ជីឈ្មោះ​អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ​ក្នុងគោលបំណង ដើម្បីឱ្យ​ប្រជាពលរដ្ឋទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ ​និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំង​អាចសុំកែតម្រូវ តាមរយៈការប្តឹងតវ៉ា ឬ ប្តឹងជំទាស់។

ឯកឧត្តម បន្ថែមថា ​ការប្តឹងតវ៉ាលើបញ្ជីឈ្មោះបោតះឆ្នោតដំបូងមានរយៈពេល១០ថ្ងៃ ហើយ​ប្រជាពលរដ្ឋរូបណាដែលពិនិត្យឃើញទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវអាចប្តឹងទៅក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមូលដ្ឋានរបស់ខ្លួន។

យោងតាមរបាយការណ៍របស់ គ.ជ.ប បង្ហាញថា ​ចំនួនអ្នកចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត​ឆ្នាំ២០២២ ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានជាង៩លាន៧សែននាក់ ខណៈអ្នកដែលនឹងត្រូវលុបឈ្មោះចេញ​ពីបញ្ជីជិត ២៨ម៉ឺននាក់៕អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am