ការនាំចេញផលិតផលស្បែកជើងឆ្នាំ ២០២២ មានទំហំទឹកប្រាក់ ១.៧ ពាន់លានដុល្លារអាម៉េរិក

2023/01/16 07:50:39 pm        516

ភ្នំពេញ៖ តម្លៃនាំចេញផលិតផលស្បែកជើង នៅក្នុងឆ្នាំ ២០២២ ​សម្រេចបានប្រមាណជា ១.៧ ពាន់លាដុល្លារអាមេរិក ​កើនឡើងប្រមាណ ៧.៧ ភាគរយ ​បើធៀបទៅនិងឆ្នាំ២០២១ ហើយទីផ្សារធំ​ជាងគេ មានសហរដ្ឋអាមេរិក និងទីផ្សារអឺរ៉ុប។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមសមាគមផលិតស្បែកជើងកម្ពុជា (CFA) លើកឡើង នៅក្នុងឆ្នាំ ២០២២ កន្លងមកនេះ ​ការនំាចេញស្បែកជើង មានទំហំទឹកប្រាក់ប្រមាណ ​១.៧ លានដុល្លារអាមេរិក កើនឡើងជា ​​៧.៧ ភាគរយ ខណៈកម្ពុជា​បាននាំចេញផលិតផលសរុបប្រមាណជាង​ ២២ ពាន់លាន​ដុល្លារ​អាមេរិក កើនឡើងជាង ១៦ ភាគរយ។

ចំពោះទីផ្សារនាំផលិតផលស្បែកជើងនៅក្នុងឆ្នាំ ២០២៣ វិញ អ្នកឧកញ៉ា លី ឃុនថៃ ​មើលឃើញថា អាចនឹងមានស្ថានភាពថមថយចុះមកវិញខ្លះៗ ​ខណៈដែលការបញ្ជាទិញពីដៃគូរក្រៅប្រទេស នៅ​ក្នុងឆ្នាំ ២០២២ ​បាននាំចូលជាគំហុក ​ដែលធ្វើឲ្យស្ថានភាពនៃការចែកចាយរបស់ពួកគាត់ មិនទាន់អស់ពីស្តុកនៅឡើយ។

សូមបញ្ជាក់ថា ​វិស័យឧស្សាហកម្ម ត្រូវបាន​ព្យាករថា ​នឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៩,២% ក្នុងឆ្នាំ ២០២៣ ​ប្រហាក់ប្រហែល​ទៅនឹងកំណើនឆ្នាំ​ ២០២២​ ក្នុងអត្រា ៩,០% ដោយសារការ​រំពឹងទុក​លើការបន្តកំណើនរឹងមាំ​ នៃអនុវិស័យកាត់ដេរ​ និងកម្មន្តសាលមិនមែនកាត់ដេរ​ ដោយសារការ​រំពឹងទុក ​លើភាពល្អប្រសើរនៃតម្រូវការខាងក្រៅ​ ជាពិសេសទីផ្សារសហរដ្ឋអាម៉េរិក​ ស្របជាមួយការ​រំពឹងទុកលើការបង្វែរការបញ្ជាទិញពីប្រទេសក្នុងតំបន់ដូចជា ​មីយ៉ាន់ម៉ាជាដើម។

ការដាក់ចេញនូវ “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ​​ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧” ត្រូវបានរំពឹងថា នឹងជួយជំរុញបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងបន្ថែមក្នុង​អនុវិស័យ​នេះផងដែរ តែយ៉ាងណាមិញ ​ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកល ដែលនាំ​ឱ្យមានភាពរង្គោះរង្គើដល់តម្រូវការខាងក្រៅ ​ជាពិសេសទីផ្សារសំខាន់ៗរបស់កម្ពុជារួមមាន សហរដ្ឋអាម៉េរិក ​និងសហភាពអឺរ៉ុប ​អាចនឹងបង្កជាបច្ច័យអវិជ្ជមានដល់អនុវិស័យនេះផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm