អាជ្ញាធរមីន ប្រាប់ដៃគូអភិវឌ្ឍន៍ អំពីផែនការបោសសម្អាតមីនរបស់កម្ពុជា ឈានទៅការបញ្ចប់ការងារបោសសម្អាតមីនឆ្នាំ២០២៥

2023/01/16 08:43:39 pm        319

សៀមរាប៖ អាជ្ញាធរមីន បានប្រាប់ដៃគូអភិវឌ្ឍន៍ អំពីផែនការបោសសម្អាតមីនរបស់រាជរដ្ឋាភិបាល​កម្ពុជា ​ដើម្បីបញ្ចប់ការងារបោសសម្អាតមីនដែលនៅសល់ចំនួន ​៦៤៨ គីឡូម៉ែត្រក្រឡា និងប្រកាស​កម្ពុជា​គ្មានមីនឆ្នាំ២០២៥។

ការលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយអ្នកពាក់ព័ន្ធ ដែលធ្វើឡើងនៅទី ​ស្នាក់ការអង្គការ ហេឡូត្រាស់ប្រចាំនៅកម្ពុជា ​ស្ថិតនៅឃុំខ្នាត ស្រុកពួក ខេត្ដសៀមរាប នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ​ដឹកនាំ​គម្រោងបោសសម្អាតមីនរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ​ និងកិច្ចសហប្រតិបត្តិការ (SDC Project Steering Committee Meeting) ​ដែលរៀបចំឡើងដោយអង្គការ HALO Trust ប្រចាំកម្ពុជា។

ឯកឧត្ដម បន្ដថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីនដែលជាសេនាធិការ បានដាក់ចេញនូវ​ផែន​ការបោសសម្អាតមីនយ៉ាងច្បាស់លាស់ ​ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករបោស​សម្អាតមីនជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្ដមបានបញ្ជាក់បន្ថែមអំពីការងារបោសសម្អាតមីននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែល​អាជ្ញាធរមីន បានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ នាយករដ្ឋមន្រ្តី សម្រេច​បង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួល​លើការ​ងារបោសសម្អាតមីនតាមបណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ដែលមានសមាសភាពមកពី អាជ្ញាធរមីន ​កងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សា​សន្តិភាព និងអង្គភាពស៊ីម៉ាក់។

ក្រុមការងារចំពោះកិច្ចនេះ ​នឹងចូលរួមបំពេញការងារ ក្នុងការប្រែក្លាយតំបន់ព្រំដែនដែលជា​អតីត​សមរភូមិ ទៅជាតំបន់សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ស្របតាមទស្សនវិស័យដឹកនាំ​ដ៏ខ្ពង់ខ្ពស់​របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។

ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់អង្គប្រជុំថា កម្ពុជា បាន​បង្កើត​នូវ​ប្រវត្តិសាស្រ្ត​យ៉ាងច្រើនក្នុងការបញ្ចប់​សង្រ្គាម​រ៉ាំរ៉ៃ​នៅកម្ពុជា និងឈានទៅទទួលបាន​សុខសន្តិភាព​ពេញលេញទូទាំងប្រទេស ​តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងនោះក៏បានដាក់ចេញនូវគោលដៅបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ផងដែរ។

ឯកឧត្ដម បន្តទៀតថា ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ បានដើរតួនាទីមួយផ្នែកយ៉ាង​សំខាន់​ក្នុងការចូលរួមកសាងកម្ពុជា ​សម្រាប់អនាគតថ្មី និងសេចក្តីសង្ឃឹមថ្មី។

ឯកឧត្ដម បន្ដថា ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោក​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រប្រកបដោយ​ទឹកចិត្តសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជន ​នៃប្រទេសស្វីស អាល្លឺម៉ង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ​អៀរឡង់ និង HD R& D ក្នុងចំណោមប្រទេស ​និងដៃគូដទៃទៀត ​ដែលបានចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា

ឯកឧត្ដមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងដោះមីនរបស់អង្គការ HALO Trust ដែលបានចូលរួមទាំងកម្លាំងកាយ ​និងកម្លាំងចិត្ត បំពេញការងារយ៉ាងសកម្មក្រោម​ពន្លឺថ្ងៃ​យ៉ាងក្តៅ និងទាំងប្រថុយប្រថានអាយុជីវិត ​ក្នុងការរំដោះផ្ទៃដីជូនដល់ប្រជាពលរដ្ឋ និងចូលរួមធានា​ដល់ការអភិវឌ្ឍ ​ប្រកបដោយសុវត្ថិភាព ​អស់រយៈពេលជាង ៣០ ឆ្នាំនៅកម្ពុជា។

កិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបោសសម្អាតមីនរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ក៏មានការអញ្ជើញចូលរួមផងដែរពី ​លោក Stefan Messerer ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំកម្ពុជា, លោក Dominic Williams ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស​ប្រចាំកម្ពុជា, លោក Markus Buerli នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ​ និងកិច្ចសហប្រតិបត្តិការ, លោកស្រី ប៊ុត រតនា តំណាង HD R& D និងលោក Miles Hawthorn នាយកអង្គការ HALO Trust ប្រចាំកម្ពុជា៕



អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        86
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        261
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm