ពលរដ្ឋខេត្តកំពត ជាង៥ពាន់នាក់ ទទួលការព្យាបាលចាក់វ៉ាក់សាំងពីគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី

2023/01/16 08:58:11 pm        340

កំពត៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ​ដោយ​​ឥតគិតថ្លៃ និងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ​ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម នៅវិទ្យាល័យ ទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា​ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៦៦៧នាក់​ សហការជាមួយអាជ្ញាធរខេត្តកំពត​ មន្ទីរជុំវិញខេត្តដែលពាក់ព័ន្ធ សហភាព​សហព័ន្ធយុវជន​កម្ពុជាខេត្ត ​បានចុះបណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ពិនិត្យ​ព្យាបាលជំងឺ​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩​ និងចែកឱសថ​ ជូនបងប្អូនប្រជាពលរដ្ឋចំនួន​ ៥៣៣៨នាក់ ដោយឥតគិតថ្លៃ។

ឯកឧត្តម សុះ មូសិន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាពសហព័ន្ធ​យុវជន​កម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម​ ហ៊ុន ម៉ានី បានកោតសរសើរ​ខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងតែមានសកម្មភាព​យ៉ាង​សកម្ម​ចុះជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ​ ដែល​ជាអំណោយ ​ដ៏ថ្លៃថ្លារបស់ ឯកឧត្តម​ ហ៊ុន ម៉ានី និងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩​ ដោយឥតគិតថ្លៃ ​និងឥតគិតថវិកា​បេសកកម្ម​ជាច្រើនលើកច្រើនសារក្នុងខេត្តកំពត។

ជាមួយគ្នានោះដែរបងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី សូមអរគុណដល់អាជ្ញាធរមូលដ្ឋាន​សម្រាប់​កិច្ចសហការយ៉ាងល្អ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម​ ហ៊ុន ម៉ានី ទាំងអស់ ដែលបាន​បំពេញ​ភារកិច្ចយ៉ាងមោះមុត​ ប្រកបដោយ​ស្នាមញញឹម ​និងទំនួល​ខុសត្រូវខ្ពស់ ដោយមិនគិតពី​ការនឿយហត់ ​ដើម្បីលើក​កម្ពស់​សុខុមាលភាព​របស់ពួកគាត់។

ការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ​ដែលមានក្រុមគ្រូពេទ្យចំនួន​ ៩,៥៤៩នាក់ បាន​ចុះអប់រំផ្សព្វផ្សាយ ​ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ សង្គ្រោះបឋម យក​សំណាករកវីរុសកូវីដ-១៩ ​និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៧៧៩លើក៕អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        53
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm