របាយការណ៍​និយាយថា ក្រុមហ៊ុន​ជាច្រើន​ជួយ​យោធា​មី​យ៉ាន់​ម៉ា​ផលិត​អាវុធ​

2023/01/16 10:22:18 pm        596

​​មី​យ៉ាន់​ម៉ា៖ អតីតមន្ត្រី​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា យោធា​សហភាព​មី​យ៉ាន់​ម៉ា​កំពុង​ផលិត​អាវុធ​ជាច្រើន​ប្រភេទ ដើម្បី​ប្រើប្រាស់​ទប់ទល់​ប្រជាជន​របស់​ខ្លួន ខណៈ​មានការ​ផ្គត់ផ្គង់​ពី​ក្រុមហ៊ុន​ជាច្រើន​នៅ​ក្នុង​ប្រទេស ​យ៉ាងហោចណាស់​ចំនួន ​១៣​ក្រុមហ៊ុន​។ ​

​សហរដ្ឋអាមេរិក បារាំង ឥណ្ឌា និង​ប្រទេស​ជប៉ុន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ដាក់​ឈ្មោះ ទោះ​បី​ជា​មានការ​ដាក់ទណ្ឌកម្ម​ដឹកនាំ​ដោយ​ប្រទេស​លោក​ខាង​លិច ដែល​មានបំណង​ធ្វើ​ឱ្យ​សហភាព​មី​យ៉ាន់​ម៉ា​ស្ថិតនៅ​ឯកោ​ក៏ដោយ​។ របាយការណ៍​និយាយ​ថា អាវុធ​ផលិត​ក្នុងស្រុក​ត្រូវបាន​ប្រើ​ ដើម្បី​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ទៅលើ​អ្នក​ដែល​ប្រឆាំង​របប​យោធា​។ ​ក្រុមប្រឹក្សា​យោបល់​ពិសេស​លើ​របាយការណ៍​របស់​មី​យ៉ាន់​ម៉ា​បាន​និយាយ​ថា រដ្ឋ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​មួយ​ចំនួន​បាន​បន្ត​លក់​អាវុធ​ឱ្យ​យោធា​មី​យ៉ាន់​ម៉ា​។ ក្រុមប្រឹក្សា​និយាយ​ថា ទោះជា​យ៉ាង​ណា​កត្តា​សំខាន់​ស្មើគ្នា​មួយ​គឺ​ការពិត​ដែល​ថា កងកម្លាំងប្រដាប់អាវុធ​របស់​មី​យ៉ាន់​ម៉ាអាច​ផលិត​អាវុធ​ ជាច្រើន​ប្រភេទ​នៅ​ក្នុង​សហភាព​នេះ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ដាក់​គោលដៅ​លើ​ជន​ស៊ីវិល​។

របាយការណ៍​បាន​និយាយ​ថា ក្រុមហ៊ុន​មានឈ្មោះ​ផ្គត់ផ្គង់​ដល់​យោធា​មី​យ៉ាន់​ម៉ា ដោយ​រួមមាន​ទាំង​វត្ថុធាតុដើម ការ​ហ្វឹក​ហាត់ និង​គ្រឿង​ម៉ាស៊ីន ហើយ​អាវុធ​ដែល​ផលិត​បានជា​លទ្ធផល​ពុំ​ត្រូវ​បាន​ប្រើ​ ដើម្បី​ការពារ​ព្រំដែន​របស់​ខ្លួន​នោះ​ទេ​។​ ​លោក Yanghee Lee អតីត​អ្នក​រាយការណ៍​ពិសេស​ របស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស និង​ជា​អ្នក​សរសេរ​របាយការណ៍​ម្នាក់​បាន​ពន្យល់​ថា មី​យ៉ាន់​ម៉ា​ពុំ​ធ្លាប់​ត្រូវ​បាន​វាយប្រហារ​ដោយ​បរទេស​នោះ​ទេ ហើយ​មី​យ៉ាន់​ម៉ា​ក៏​មិន​នាំចេញ​អាវុធ​ណាមួយ​ដែរ​។ ចាប់​តាំងពី​ឆ្នាំ​១៩៥០ មក​ប្រទេស​នេះ​បាន​ផលិត​អាវុធ​ផ្ទាល់ខ្លួន ​ដើម្បី​ប្រើប្រាស់​ប្រឆាំង​ប្រជាជន​របស់​ខ្លួន​។​ ជា​ផ្លូវការ​មនុស្ស​ជាង ២,៦០០​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​យោធា​ចាប់​តាំងពី​រដ្ឋប្រហារ ហើយ​ទោះជា​យ៉ាងណា​ចំនួន​អ្នក​ស្លាប់​ពិតប្រាកដ​ត្រូវ​បាន​គេ​គិត​ថា ​ខ្ពស់​ជាង​នេះ ១០​ដង​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        36
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        48
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm