យោធាចារ្យបារាំងបង្កើនការហ្វឹកហ្វឺនជំនាញបោសសម្អាតមីនជូនទ័ពមួកខៀវកម្ពុជា

2023/01/16 11:18:16 pm        928

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករានេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិការ​ជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅមជ្ឈមណ្ឌលជាតិរក្សា​សន្តិភាព បាន​ទទួល​ជួប​ពិភាក្សា​ការងារជាមួយយោធាចារ្យបារាំង២រូប លើការងារបង្កើនការបណ្តុះបណ្តាល​ជំនាញបោសសម្អាតមីនជូនទ័ពមួកខៀវកម្ពុជាត្រៀមចេញបេសកកម្មរក្សាសន្តិភាពអង្គភាពសហប្រជាជាតិនៅក្រៅប្រទេស។

នៅក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូន​ចំពោះ​យោធាចារ្យបារាំងទាំងអស់​ ដែលមកកម្ពុជា ជួយ​ហ្វឹកហ្វឺន​បច្ចេកទេសបោសសម្អាតមីន​ដល់កងទ័ព​កម្ពុជា​ និងបានថ្លែងអំណរគុណចំពោះមិត្តបារាំង ដែលតែងតែផ្តល់វគ្គបណ្តុះបណ្តាល​លើជំនាញ​ជាច្រើន ជាពិសេសការបណ្តុះបណ្តាលផ្នែកភាសាបារាំងផងដែរ ដែលបង្កលក្ខណៈឲ្យទ័ពមួកខៀវ​កម្ពុជា ចេះនិយាយភាសាបារាំង ​មានទំនាក់ទំងល្អ ក្នុងចំណោមកងកម្លាំងមួកខៀវUN មកពី​បណ្តាប្រទេស​និយាយភាសាបារាំង ។

នៅក្នុងវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនថ្មីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើឱ្យ​យោធាចារ្យបារាំង ​ជ្រើសរើសមេរៀនល្អៗសំខាន់​ មកបណ្តុះបណ្តាលទ័ពខៀវកម្ពុជារយៈពេល៤​សប្តាហ៍នេះ ​ដោយផ្តោតទាំងការសិក្សា ទ្រឹស្តី ​និងការអនុវត្តផ្ទាល់​ ដើម្បីបង្កើនសមត្ថភាពរបស់​កងកម្លាំង​មួកខៀវកម្ពុជាក្នុងការចូលរួមបំពេញបេសកកម្មសន្តិភាព ក្រោមឆ័ត្ររបស់អង្គការ​សហប្រជាជាតិអោយកាន់តែល្អប្រសើរបន្ថែមទៀត ។

យ៉ាងណាក៏ដោយ នៅក្នុងជំនួបពិភាក្សានេះ ​ក្រុមយោធាចារ្យបារាំងបានបង្ហាញការប្តេជ្ញាចិត្ត ខិតខំ​ជួយបណ្តុះបណ្តាលកងកម្លាំងមួកខៀវកម្ពុជាឱ្យអស់ពីកម្លាំងកាយ ​និងកម្លាំងចិត្ត ដើម្បីបំពេញ​បេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជាពិសេសការងារបោសសម្អាតមីននៅកម្ពុជា ឆ្ពោះទៅកាន់កម្ពុជាគ្មានមីនក្នុងឆ្នាំ២០២៥ផងដែរ។

សូមបញ្ជាក់ថា នេះជាលើកទី២ ​ហើយយោចារ្យបារាំង​ ក្រុមនេះ បានមក​បណ្តុះបណ្តាល​វគ្គបោស​សម្អាតមីន ​ដល់កងកម្លាំងមួកខៀវកម្ពុជា​មុននឹងចេញបំពេញបេសកកម្មសន្តិភាព​របស់អង្គការ​សហប្រជាជាតិ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាកម្ពុជា-ថៃ ក្រោមអនុសញ្ញា UNCLOS នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា
2026/09/09 10:20:14 pm        1
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (BOT)
2026/09/09 08:59:54 pm        1
គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន
2026/09/09 07:39:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាកម្ពុជា-ថៃ ក្រោមអនុសញ្ញា UNCLOS នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា

2026/09/09 10:20:14 pm
​ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (BOT)
2026/09/09 08:59:54 pm
​គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន
2026/09/09 07:39:17 pm
​វិមានក្រឹមឡាំង៖ រុស្ស៊ីសង្ឃឹមថា កិច្ចប្រជុំសម្របសម្រួលដោយអាមេរិកជាមួយអ៊ុយក្រែន នឹងចាប់ផ្តើមឡើងវិញ ក្នុងពេលឆាប់ៗនេះ
2026/09/09 07:09:39 pm
​គណបក្សប្រឆាំងដ៏ធំ​របស់ជប៉ុន ប្រកាស​រំលាយ​​ ក្រោយបង្កើត​បាន​​រយៈ​ពេល​ ៨ខែ
2026/09/09 06:49:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/09 06:39:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/07 11:11:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/09 07:02:52 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm