សម្តេច​តេ​ជោ ប្រកាស​នឹងដាក់​ឈ្មោះ​ផ្លូវ​ ១​ខ្សែ នៅ​តំបន់​ទេសចរណ៍​សមុទ្រ​ខេត្ត​ព្រះសីហនុ​ជា​ផ្លូវ​មិត្តភាព​កម្ពុជា​-​ម៉ា​ល់​ឌី​វ​

2023/01/17 12:56:56 am        412

​ភ្នំពេញ​៖ ក្នុងឱកាស​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ និង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូ​ហា​មេ​ដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ សម្ត​ច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​នៅ​ចំពោះមុខ​ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូ​ហា​មេ​ដ សូលី ប្រធានាធិបតី​សាធារណរដ្ឋ​ម៉ា​ល់​ឌី ក្នុង​សន្និសីទ​រួមគ្នា​ថា កម្ពុជា​នឹង​ជ្រើស​រើសយក​ផ្លូវ​មួយ​ខ្សែ​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​គឺ​ខេត្ត​ព្រះសីហនុ​ដាក់ឈ្មោះ ជា​«​វិថី​មិត្តភាព​កម្ពុជា​-​ម៉ា​ល់​ឌី​វ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន​បានលើកឡើង​អំពី​ទំនាក់ទំនង​ខាង​នយោបាយ​ដែល​ឆ្នាំនេះ​ជា​ខួប​លើក​ទី​២៨​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២​កម្ពុជា ម៉ា​ល់​ឌី​វហើយ​ដើម្បី​បង្ហាញ​អំពី​ការយកចិត្តទុកដាក់​លើ​ទំនាក់ទំនង​ការទូត​នេះ សម្តេច​ថា​៖​កម្ពុជា​សម្រេច​នឹង​ជ្រើស​រើសយក​ផ្លូវ​១​ខ្សែ​នៅ​តំបន់​ទេសចរណ៍​មាត់សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ​ដាក់ឈ្មោះថា​ជា​ផ្លូវ​មិត្តភាព​កម្ពុជា -​ម៉ា​ល់​ឌី​វ​។​

​​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា ទស្សនកិច្ច​របស់​សម្តេច​មកកាន់​ម៉ា​ល់​ឌី​វ​នេះ​ជាការ​បើកផ្លូវ​មួយ​ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ហើយ​ពេល​វិលត្រឡប់​ទៅ​កម្ពុជា​វិញ សម្តេច​នឹង​រក​ផ្លូវ​១​ខ្សែ​ដើម្បី​ប្រែក្លាយ​ទៅជា​ផ្លូវ​មិត្តភាព​កម្ពុជា ម៉ា​ល់​ឌី​វ ហើយ​នៅពេល​ទស្សនកិច្ច​របស់​ប្រធានាធិបតី​មាល់​ឌី​វ ទៅ​កម្ពុជា​វិញ​នឹងធ្វើ​ពិធី​សម្ពោធ​តែម្តង​ដើម្បី​ជា​និមិត្តរូប​នៃ​សាមគ្គីភាព​រវាង​កម្ពុជា​និង​ម៉ា​ល់​ឌី​វ​ដែល​សុទ្ធតែជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចគ្នា​។​

​​​គួរ​បញ្ជាក់ថា​ ​ខេត្ត​ព្រះសីហនុ​មាន​ផ្លូវ​ថ្មីៗ​ជាច្រើន​ខ្សែ​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ផ្តល់​កញ្ចប់​ថវិកា​សន្សំ​ធ្វើការ​អភិវឌ្ឍ​ប្រកបដោយ​ការទាក់ទាញ​ដែល​ធ្វើឱ្យ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ​បាន​ប្រែ​មុខមាត់​យ៉ាង​ឆាប់រហ័ស​ពោរពេញ​ដោយ​សោ​ភណ្ឌ​ភាព​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​តែងតែ​ចង់ទៅ​ទស្សនា​កម្សាន្ត​៕ អត្ថ​ប​ទ៖ មុត សុទ្ធ​

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        39
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        104
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm