ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញប្រកាសក្រុងសៀមរាប និងស្រុកក្រឡាញ់ ខេត្តសៀមរាប ជាក្រុង ស្រុកអស់មីន

2023/01/17 02:01:13 am        170

សៀមរាប ៖ រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅសាលាក្រុងសៀមរាប ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការប្រកាសក្រុងសៀមរាប និងស្រុកក្រឡាញ់ ជាក្រុង ស្រុក អស់មីន។

ពិធីអបអរសាទរនេះ មានការអញ្ជើញចូលរួមពី លោក ទៀ សីហា អភិបាលនៃ​គណៈអភិបាល​ខេត្តសៀមរាប លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា, លោក Markus Buerli នាយកទីភ្នាក់ងារស្វីស​សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ លោកស្រី ប៊ុត រតនា តំណាង HDR&D លោក Miles Hawthorn នាយកអង្គការ HALO Trust ប្រចាំកម្ពុជា មន្រ្តីរាជការ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងប្រតិបត្តិករបោសសម្អាតមីន។

ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ទៀ សីហា អភិបាលនៃ​គណៈអភិបាល​ខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប រដ្ឋបាលស្រុកក្រឡាញ់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការ​យ៉ាង​ល្អប្រសើរ និងផ្តល់លទ្ធភាព​ងាយស្រួលដល់កងកម្លាំងបោសសម្អាតមីនទាំងអស់ ក៏ដូចជាជូនដល់​កងកម្លាំង​បោស​សម្អាតមីន​របស់អង្គការ HALO Trust ធ្វើការបញ្ចប់ការងារបោសសម្អាតមីនក្នុងក្រុងសៀមរាប និង​ស្រុកក្រឡាញ់ទទួលបានជោគជ័យ ក្នុងទំហំផ្ទៃដីសរុប ៩៤៦.៥១២ ម៉ែត្រក្រឡា។

ឯកឧត្ដមបន្តទៀតថា ការប្រកាសក្រុងស្រុកអស់មីននាថ្ងៃនេះ គឺអង្គការ HALO Trust បាន​ធ្វើ​ការ​បោសសម្អាត និងទទួលការគាំទ្រ​ពីគម្រោងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ​និង​កិច្ចសហប្រតិបត្តិការ ដែលមានការចូលរួមពីរដ្ឋាភិបាលនិងប្រជាជននៃប្រទេសស្វីស អាល្លឺម៉ង់ ចក្រភពអង់គ្លេស អាមេរិក អៀរឡង់ និងHDR&D ហើយតាមរយៈគម្រោងនេះផងដែរ អង្គការ HALO Trust ឆ្នាំ២០២៣ នេះ គ្រោងនឹងបញ្ចប់ការងារបោសសម្អាតមីន​នៅស្រុកចំនួនពីរ​បន្ថែម​ទៀត​ក្នុងខេត្តសៀមរាប រួមមានស្រុកពួក និងស្រុកស្រីស្នំ។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា ខេត្តសៀមរាបទាំងមូល នៅសល់ផ្ទៃដី​សង្ស័យ​មានមីនចំនួន ៤៨.៩៣៦.៤៩៩ ម៉ែត្រក្រឡា ស្មើនឹង ៥៧០ ចម្ការមីន ស្ថិតក្នុងស្រុកចំនួន ១០ ទៀត ដែលរាជរដ្ឋាភិបាល សហការជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិ បានយកចិត្តទុកដាក់ និងគ្រោងបញ្ចប់ការងារបោសសម្អាតមីនរួមគ្នាក្នុងឆ្នាំ២០២៣នេះ រួមមាន រាជរដ្ឋាភិបាលកម្ពុជា (គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន និងមូល​និធិ​កម្ពុជា​គ្មានមីនឆ្នាំ២០២៥) អាល្លឺម៉ង់ ស្វីស អាមេរិក អង់គ្លេស អៀរឡង់ ចិន HDR&D អង្គភាពស៊ីម៉ាក់ អង្គការ HALO Trust អង្គការដោះមីនកម្ពុជា និងអង្គការ APOPO ។

ឯកឧត្ដមបន្តទៀតថា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី “កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥” កម្ពុជា នៅសល់រយៈពេល ០៣ឆ្នាំទៀត ត្រូវបញ្ចប់ការងារ​បោស​សម្អាតមីនឲ្យអស់ក្នុងទំហំផ្ទៃដីមានមីននៅសល់ចំនួន ៦៤៨ គីឡូម៉ែត្រក្រឡា។ អាជ្ញាធរមីន សហការជាមួយប្រតិបត្តិករជាតិ-អន្តរជាតិ បានរៀបចំឲ្យមានផែនការច្បាស់លាស់ ដោយ​ចាប់ផ្តើម​ការបោសសម្អាតមីនដែលយើងបានដឹងឲ្យអស់ពី ភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅខេត្តមួយ និងឈានទៅ​ដល់ការប្រកាស​កម្ពុជាអស់មីន​ក្នុងឆ្នាំ២០២៥។

ទោះបីយើងដោះស្រាយបញ្ហាមីនចប់ត្រឹមឆ្នាំ២០២៥ ប៉ុន្តែបញ្ហាសំណល់ជាតិផ្ទុះពីសង្រ្គាម ដូចជា គ្រាប់បែកទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ ក៏មានទំហំធំធេងណាស់ដែរ ដែលយើងមិនអាចដោះស្រាយ បាន​អស់​ត្រឹម​ឆ្នាំ២០២៥ ឡើយ។ ឆ្លៀតយកឱកាសនេះ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលរស់នៅ​តាមតំបន់នៅមានហានិភ័យដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សូមចូលរួមអនុវត្តដូចខាងក្រោម៖

- បើឃើញគ្រាប់មីន ឬវត្ថុអ្វីដែលសង្ស័យថាជាសំណល់ជាតិផ្ទុះពីសង្គ្រាម សូមកុំ ប៉ះពាល់ កុំដំ កុំដុត កុំកាយ និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ ឬបាត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬអ្នកបោសសម្អាតមីនដែលនៅជិតបំផុត

- ហាមទិញ លក់ រក្សាទុក ឬកែច្នៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជា អំពើល្មើសច្បាប់

- កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ភូមិសាស្រ្តច្បាស់ ឬសង្ស័យថាមាន មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm