ក្លិប​បាល់ទះ​ខេត្ត​កោះកុង​បើក​ការប្រកួត​ដណ្តើម​ពាន​រង្វាន់​លោកជំទាវ មិថុនា ភូ​ថង

2023/01/17 05:02:45 pm        79

​បាល់​ទះ៖ ក្លិប​បាល់ទះ​នៅ​ខេត្ត​កោះកុង​បាន​បើក​ការប្រកួត​ ដណ្តើម​ពាន​រង្វាន់​របស់​លោកជំទាវ មិថុនា ភូ​ថង អភិបាល​ខេត្ត ក្នុង​ន័យ​លើកស្ទួយ​វិស័យ​កីឡាបាល់ទះ​ថ្នាក់​មូលដ្ឋាន​​ឱ្យ​បានកាន់​តែ​ច្រើន​។ ​

​លោក​ឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្ត​កោះកុង​បាន​ឱ្យដឹង​រសៀល​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៣​ ថា ដំណើរការ​ប្រកួត​នេះ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៣ រហូតដល់​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ២០១៣ ដើម្បី​ស្វែងរក​ជើងឯក​ដោយមាន​ក្រុម​ចូលរួម​ប្រកួត​ចំនួន​ ១២​ក្រុម​។​ ​ក្នុង​ពិធី​បើក​ការប្រកួត​ដណ្តើម​ពាន​រង្វាន់​កីឡាបាល់ទះ​របស់​លោក​ជំទាវ មិថុនា ភូ​ថង លោកស្នងការ​នគរបាល​ខេត្ត​គូស​បញ្ជាក់​ថា ការដែល​ផ្តួចផ្តើម​ឱ្យ​ជា​ការ​ប្រកួត​បាល់ទះ​នេះ​ឡើងគឺ​ក្នុង​គោល​បំណង ​ដើម្បី​រួមចំណែក​លើក​ស្ទួយ​វិស័យ​កីឡាបាល់ទះ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ពី​គ្រប់​មជ្ឈដ្ឋាន ចៀសវាង​អំពើ​អបាយ​មុខ​ផ្សេងៗ​ជំនួយ​មកវិញ​នូវ​សាមគ្គីភាព និង​សុខភាព​រឹងមាំ​ល្អ​ជាដើម​។​

​លោក គង់ មនោ ប្រធាន​ក្លិប​កីឡាបាល់ទះ​ខេត្ត​បន្ថែម​ទៀត​ដែរ​ថា ការ​លេង​កីឡា​ក៏​ជា​ចំណែក​មួយ​ពង្រឹង​សមត្ថភាព ​គៀង​គរ​លើកស្ទួយ​វិស័យ​លេង​កីឡាបាល់ទះ​នៅ​ថ្នាក់មូលដ្ឋាន​កាន់តែច្រើន ដើម្បី​សុខភាព និង​ឈាន​ដល់​ចូលរួម​ប្រកួតប្រជែង​កម្រិត​ជាតិ​។​ ​កាលពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២២​ កន្លងទៅ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ក៏​ធ្លាប់​បាន​បំផុស​ស្មារតី​ដល់​ប្រធាន​ក្លិប​កីឡាបាល់ទះ​ខេត្ត ចាំបាច់​បង្កើន​ការ​ពង្រឹង​ចំណេះដឹង​សមត្ថភាព ​ដល់​អ្នក​ដែល​មាន​ចាប់អារម្មណ៍​ចូលរួម​លេង​កីឡា​កាន់​តែ​ច្រើន​ តាំងពី​ថ្នាក់​មូលដ្ឋាន​រហូតដល់​ឈាន​ទៅ​ប្រកួតប្រជែង​កម្រិត​ថ្នាក់​ជាតិ ឬ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ​ខាងមុខ​។

​លោកជំទាវ​អភិបាលខេត្ត​សង្កត់​ធ្ងន់​ថា ប្រសិនបើ​អ្នក​មិន​ខិតខំ​បង្ហូរ​ញើស​នៅ​ទីលាន​ហ្វឹកហាត់​នោះ​ទេ អ្នក​នឹង​ទទួល​បរាជ័យ​នៅ​លើ​ទីលាន​ប្រកួត​។​ ​គួរ​កត់​សម្គាល់​ថា ៤​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​កីឡា​នៅ​ខេត្ត​កោះកុង​ទទួលបាន​ភាព​រីកចម្រើន​ជាខ្លាំង ហើយ​ទាំង​ទទួលបាន​មេដាយ​សំខាន់ៗ​ ក្នុង​ការចូលរួម​ប្រកួតប្រជែង​ថ្នាក់ជាតិ​ផងដែរ ដូចជា​កីឡាបាល់ទាត់ កីឡា​ទាត់សី​ស្លាប កីឡា​តៃ​ក្វា​ដូ និង​កីឡា​ប្រណាំង​ម៉ូតូ​ទឹកជាដើម​៕

អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        336
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        420

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm