សារព័ត៌មាន The Times រាយការណ៍​ថា ទីក្រុង Kiev បាន​បញ្ជូន​ទាហាន​ដែល​មាន​គ្រឿង​យុទ្ធោបករណ៍​មិន​គ្រប់គ្រាន់​ទៅ​ការពារ​ទីក្រុង Donbass

2023/01/17 07:07:00 pm        588

​អ៊ុយក្រែន៖ យោង​តាម​សារព័ត៌មាន The Times របស់​ចក្រភព​អង់គ្លេស​ឲ្យ​ដឹង​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ទីក្រុង​អា​ទី​ម៉ូ​ស (Artyomovsk) ដែល​ទីក្រុង Kiev ហៅថា​បាក​ម៉ូដ (Bakhmut) កំពុង​ប្រឈម​ស្ថានភាព​ដ៏​យ៉ាប់យ៉ឺន​ជា​ញឹកញាប់​។

ការប្រកាស​កាលពី​ថ្ងៃ​ចន្ទ​បាន​កើតមានឡើង ខណៈ​ក្រុម​មន្ត្រី​ទីក្រុង​ Kiev បាន​ច្រានចោល​ការ​លើក​ឡើង​រប​ស់​ទីក្រុង Moscow ​ដែល​ថា ទាហាន​រុស្ស៊ី​បាន​វាយ​រុល​ទៅ​មុខ​កាលពី​សប្ដាហ៍​មុន​។ ​សារព័ត៌មាន The Times ​ដដែល​បាន​រាយការណ៍​ថា អ៊ុយ​ក្រែ​ន​បាន​បញ្ជូន​កងទ័ព​ដែល​បំពាក់​ដោយ​គ្រឿង​យុទ្ធោបករណ៍​មិន​គ្រប់គ្រាន់ ​ដើម្បី​ការពារ​ទីក្រុង​ដ៏​សំខាន់ Donbass។ ​កាលពី​ចុង​សប្ដាហ៍​មុន ទីក្រុង Moscow បាន​អះអាងថា​ ខ្លួន​បាន​គ្រប់គ្រង​ទាំងស្រុង​លើ​ទីក្រុង​ផលិត​អំបិល​សូ​ឡេ​ដា (Soledar) ដែល​ស្ថិតនៅ​ចម្ងាយ ​១០​គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​ទីក្រុង​អា​ទី​ម៉ូ​ស។ អនុរដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អ៊ុយ​ក្រែ​ន​លោកស្រី Anna Malyar បាន​អះអាង​កាលពី​ថ្ងៃអាទិត្យ​ថា ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដណ្ដើម​ទីក្រុង​នេះ​នៅតែ​កំពុង​បន្ត​នៅឡើយ និង​បាន​ព្រមាន​ទល់នឹង​ការ​ចេញ​ផ្សាយ​ នូវ​អ្វី​ដែល​លោកស្រី​បាន​ហៅថា​ ជា​ព័ត៌មាន​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​អំពី​ស្ថានភាព​នៅ​សមរភូមិ​។

​សារព័ត៌មាន​នេះ​ពុំបាន​ចាប់អារម្មណ៍​ពី​ការ​លើក​ឡើង​របស់​លោក​ស្រី​ទេ រួម​ទាំង​គណនី​មួយ​ចំនួន​ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​ដែល​ថា នៅ​ក្នុង​ទីក្រុង​សេ​ឡេ​ដា​ត្រូវ​បាន​ប្រមូលផ្ដុំ​ដោយ​ទាហាន​រុស្ស៊ី​យ៉ាង​ច្រើន​លើស​លុប និង​បាន​ដកថយ​ពី​ទីក្រុង​អា​ទី​ម៉ូ​ស​។ ​សារព័ត៌មាន​របស់​អង់គ្លេស​ដដែល​បាន​អះអាង​ថា ​ក្រុម​ទាហាន​ស៊ីឈ្នួល​វ៉េ​កណា​គ្រុប​បាន​បាត់បង់​យ៉ាង​ច្រើន​នៅ​ក្នុង​ទីក្រុង​សូ​ឡេ​ដា​។ ​ចំណែក​លោក Evgeny Prigozhin ប្រធាន​ក្រុមហ៊ុន​នេះ​បាន​អះ​អាង​ថា ទាហាន​អ៊ុយ​ក្រែ​ន​ប្រមាណ ៥០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​ចុងក្រោយ​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        107
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        100
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm