បន្ទាយមានជ័យ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា យ៉ាងហោចណាស់ផ្ទះសម្បែងប្រជាពលរដ្ឋ ៣៣គ្រួសារ និងសាលារៀន ២ខ្នង នៅខេត្តបន្ទាយមានជ័យ បានរងការខូចខាត បន្ទាប់ពីត្រូវភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់កាលពីថ្ងៃម្សិលមិញនេះ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ឱ្យដឹងបែបនេះនៅក្នុងសារតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយទៀតថា ផ្ទះសម្បែងពលរដ្ឋ ៣៣គ្រួសារ និងសាលារៀន ២ខ្នង នៅក្នុងសង្កាត់ទឹកថ្លា ក្នុងក្រុងសិរីសោភ័ណ ត្រូវខ្យល់កន្ត្រាក់បក់បោកបណ្ដាលឱ្យខូចខាតកាលពីថ្ងៃម្សិលមិញនេះ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា រដ្ឋបាលខេត្តបន្ទាយមានជ័យ កំពុងជួសជុលផ្ទះសម្បែងជូនប្រជាពលរដ្ឋឡើងវិញ៕