មន្ទីរពេទ្យព្រះអង្គឌួង វះកាត់ជំងឺគ-ថ្លង់ពីកំណើតឲ្យស្តាប់ឮនិងចេះនិយាយ​ទទួលបានជោគជ័យ

2023/01/17 08:13:21 pm        1.3 K

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ស្រី វណ្ណថន ប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា មកដល់ពេលនេះ មន្ទីរពេទ្យព្រះអង្គឌួង ​បានវះកាត់ ​ព្យាបាលជំងឺគ-ថ្លង់​ពីកំណើតឲ្យស្តាប់ ឮនិងចេះនិយាយ ​ទទួលបានជោគជ័យ១០០%។

លោកវេជ្ជបណ្ឌិត ស្រី វណ្ណថន បានរំលឹកពីបេសកកម្មការងាររបស់ខ្លួនថា ក្នុងការវះកាត់ជំងឺគ-ថ្លង់ពីកំណើត បានចាប់ផ្តើមដំបូងកាលពីខែតុលាឆ្នាំ២០១៨ វះកាត់ជំងឺគ-ថ្លង់ ជូនកុមារចំនួន៥ករណី ហើយរហូតមកដល់ពេលនេះ មន្ទីរពេទ្យព្រះអង្គឌួងបានវះកាត់ដល់កុមារគ-ថ្លង់ពីកំណើត និងដោយសារជំងឺផ្សេងៗបានចំនួនជិត៥០នាក់​ ដោយអ្នកខ្លះវះកាត់ត្រចៀកមួយចំហៀង និងកុមារខ្លះទៀត វះកាត់ត្រចៀកសងខាង​ ជាពិសេសក្រោយការវះកាត់ គឺពួកគាត់​ទទួល​ជោគជ័យ​១០០% ក្នុងនោះអាចស្ដាប់ឮ​ និងនិយាយបានធម្មតា។

អាណាព្យាបាលមកពីបណ្តារាជធានី-ខេត្ត​ បានយកកូនមកវាស់ត្រចៀក ក្រោយទទួលការវះកាត់​ជំងឺគ-ថ្លង់ នាពេលកន្លងមក​ និងពិនិត្យឧបករណ៍ដាក់ត្រចៀកព្រមទាំងទទួល​ការណែនាំពី​របៀប​បង្ហាត់ឲ្យកូនៗ​របស់ខ្លួនឲ្យហាត់រៀននិយាយនៅផ្ទះបន្ថែមទៀត ដើម្បីឲ្យអណ្តាតរបស់កុមារ​ក្រលាស់​បានលឿន​ និងឆាប់ចេះ​និយាយ និងនិយាយបានច្បាស់ល្អ។

ឯកឧត្តម សាស្ត្រាចារ្យ លូ លីឃាង​ នាយកមន្ទីរពេទ្យព្រះអង្គឌួង​ នៃក្រសួងសុខាភិបាល ព្រះរាជា​ណា​ចក្រ​កម្ពុជា ​បានថ្លែងថា ​មន្ទីរពេទ្យព្រះអង្គឌួង​ក្រោមការយកចិត្តទុកដាក់ខ្ពស់​ពី​ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃ​ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ​ដែលជានិច្ចកាលសម្តេច តែងតែយក​ចិត្ដទុក​ដាក់គិតគូរជួយឧបត្ថម្ភគាំទ្រ​ និងផ្ដល់អាទិភាពដល់វិស័យសុខាភិបាល​៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm