ពលរដ្ឋ៖ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជំរុញឆ្លាស់គ្នាបន្តបន្ទាប់រួចមក សុខភាពធម្មតា

2023/01/17 08:40:44 pm        556

ភ្នំពេញ៖ ជាថ្មីម្តងទៀត ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ដូសជំរុញឆ្លាស់គ្នាបន្តបន្ទាប់រួចមក សុខភាពធម្មតា មិនប្រតិកម្មនឹងវ៉ាក់សាំងនោះទេ ។

ក្នុងពេលមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករានេះ ប្រជាពលរដ្ឋ បាននិយាយថា ​ការមកទទួលការចាក់វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ-១៩ ដូសជំរុញទី៦ក្នុងពេលនេះ ​គឺ​ដើម្បី​ការពារខ្លួន​ពីជំងឺកូវីដ-១៩ និងមិនចង់ឱ្យ​ប្រទេស​កម្ពុជា​មានការឆ្លងរីក ​រាលដាលជំងឺកូវីដ-១៩ ដូចពេលមុននោះទេ​ ព្រោះថា​ពេលឆ្លងជំងឺកូវីដច្រើន ពិបាករស់នៅណាស់។

ក្នុងពេលចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ នៅខេត្តព្រះសីហនុ និងខេត្តកោះកុង នៅចុង សប្តាហ៍​កន្លងទៅ ​លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ​ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​បង្ការ ជំងឺកូវីដ-១៩ ​ក្នុងក្របខណ្ឌទូទាំងប្រទេស ​បានក្រើនរំលឹកពលរដ្ឋមិនត្រូវភ្លេចខ្លួច ឬពន្យា​ពេលទុកយូពេក​ មិនទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដូសជំរុញនោះទេ។

ការពន្យាពេលយូរពេក ​ដោយខ្លះរហូតដល់៨ ខែ ទៅ១ឆ្នាំ អាចនឹងធ្វើឲ្យកងការពារនៅក្នុងខ្លួនរបស់​បុគ្គល​ម្នាក់ៗ មានការថយចុះ​ ហើយងាយប្រឈម ​ជាមួយនឹងការវាយលុកនៃជំងឺកូវីដ។

លោកជំទាវវេជ្ជបណ្ឌិត ​បានអំពាវនាវដល់ប្រជាពលរដ្ឋកុំរើសអើងការចាក់វ៉ាក់សាំង ​ព្រោះថាការ ចាក់វ៉ាក់សាំងកូវីដចម្រុះគ្នា ​ជួយបង្កើនភាពស៊ាំក្នុងសារពាង្គកាយបានខ្ពស់ជាងការវ៉ាក់សាំង​តែ​មួយ​​មុខ ដូច្នេះ​សូមពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងដួស​ជំរុញឲ្យបានគ្រប់គ្នា ។

បច្ចុប្បន្ន ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩​ ត្រូវបានរាជរដ្ឋាភិបាល ​បន្តចាត់ទុកជាយុទ្ធសាស្រ្តដ៏ សំខាន់មួយ ​ដើម្បីធានានិរន្តរភាពសេដ្ឋកិច្ច ​និងការរស់នៅជាធម្មតា ​តាមបែបគន្លងថ្មី ជាមួយវត្តមានជំងឺ កូវីដ-១៩។ ​សម្រាប់ប្រជាពលរដ្ឋ មិនទាន់ចាក់វ៉ាក់សាំងកូវីដ ពីដូសមូលដ្ឋាន​រហូត​ដល់ដូសជំរុញ ​គឺអាច ​ទៅទទួលការចាក់វ៉ាក់សាំងបាន ​នៅគ្រប់ទីតាំងសុខាភិបាលសាធារណៈ ឬទីតាំងចល័ត ​រៀបចំដោយក្រសួងសុខាភិបាល​ សហការជាមួយដៃគូរពាក់ព័ន្ធផ្សេងៗ ៕អត្ថបទ៖ ទូច សោភ័ណ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm