ទីក្រុង Dnipro របស់​អ៊ុយ​ក្រែ​ន​រងគ្រោះ​ធ្ងន់ធ្ងរ​ ខណៈ​រុស្ស៊ី និង​បេឡា​រុស​ធ្វើ​សមយុទ្ធ​យោធា

2023/01/17 09:24:49 pm        550

​អ៊ុយក្រែន៖ ចំនួន​អ្នកស្លាប់​ពី​ការវាយប្រហារ​ដោយ​មី​ស៊ី​លនៅ​ទីក្រុង Dnipro របស់​អ៊ុយ​ក្រែ​នបាន​កើនឡើង ខណៈសាកសព​ជាច្រើន​ត្រូវបាន​ទាញយក​ចេញពី​កម្ទេចកម្ទី​ នៃ​ការវាយប្រហារ​ដ៏​ឃោរ​ឃៅ​បំផុត​មួយ​ចាប់តាំងពី​ការវាយ​លុក​របស់​រុស្ស៊ី​ មកលើ​អ៊ុយ​ក្រែ​ន​បានចាប់ផ្តើម​កាលពី ១១ខែ​មកនេះ​។

ប្រជាជន​បាន​ប្រមូល​ផ្តុំគ្នា​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​មើល​នៅពេលដែល​រថយន្តស្ទូច​បាន​ស្ទូច​យកចេញ​ផ្នែក​ដួលរលំ​ នៃ​អគារ​លំនៅឋាន​រចនាបទ​សូ​វៀត​ដែល​ត្រូវបាន​រង​ការបំផ្លាញ​ ដោយ​ការវាយប្រហារ​នៅ​ភាគ​កណ្តាល​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី ២​ថ្ងៃមុន​។ អង្គភាព​សេវា​សង្គ្រោះបន្ទាន់​របស់​​អ៊ុយ​ក្រែ​នបាន​និយាយថា មនុស្ស ៤០នាក់​បាន​ស្លាប់ក្នុងនោះ​មាន​កុមារ ៣នាក់ ហើយ​មនុស្ស ៣៤នាក់​ផ្សេងទៀត​នៅ​បាត់​ខ្លួន​នៅឡើយ​។​ ​ទីក្រុង Kyiv បានដាក់​កំហុស​លើ​ទីក្រុង​មូ​ស្គូចំពោះ​ការវាយប្រហារ​នេះ ប៉ុន្តែ​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា កងកម្លាំង​រុស្ស៊ី​មិន​ទទួលខុសត្រូវ និង​បាន​ចង្អុល​ទៅរក​ទ្រឹស្តី​មិនអាច​បញ្ជាក់បាន​ ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​អ៊ុយ​ក្រែ​ន​បាន​បង្ក​ការបំផ្លាញ​។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov បាន​និយាយថា កងកម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ីមិនបាន​វាយប្រហារ​អគារ​លំនៅឋាន ឬ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​នោះទេ​។ ពួកគេ​វាយ​ប្រហារ​គោលដៅ​យោធា និង​បាន​លើកឡើងថា ការការពារ​ដែនអាកាស​របស់​ទីក្រុង Kyiv បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​របស់​រុស្ស៊ី​។​ ​ការកើនឡើង​ការខាតបង់​ដោយសារ​ការវាយប្រហារ​នេះ​បានកើត​ឡើង ខណៈ​ប្រទេស​រុស្ស៊ី និង​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ខ្លួនគឺ​ប្រទេស​បេឡា​រុសធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​។ បេឡា​រុសជា​ប្រទេស​តែមួយគត់​ដែល​បាន​គាំទ្រ​រុស្ស៊ី​ ដោយបាន​អនុញ្ញាតឱ្យ​កងកម្លាំង​របស់​ទីក្រុង​មូ​ស្គូ ចាប់ផ្តើម​ការវាយលុក​របស់​ពួកគេ​ពី​ទឹកដី​ប្រទេស​បេឡា​រុស​កាលពី​ខែកុម្ភៈ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm