បាល់ទាត់៖ ក្លិបអង់គ្លេស AFC Bournemouth បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកខ្សែប្រយុទ្ធស្លាប Dango Ouattara ពីក្លិបបារាំង Lorient ក្នុងតម្លៃប្រមាណ ២០លានផោន។ កីឡាករវ័យ ២០ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី ៦គ្រាប់ និងបោះបញ្ជូន ៦លើកក្នុងការបង្ហាញខ្លួន ១៨លើកក្នុងលីគកំពូលបារាំងរដូវកាលនេះ។
ប្រធានក្លិបថ្មីរបស់លោក Bournemouth លោក Bill Foley ដែលកំពុងចរចាទិញភាគហ៊ុនក្លិបបារាំង Lorient ដែរនោះត្រូវបានគេដឹងថា ជាផ្នែកមួយដែលនាំឱ្យការផ្ទេររបស់កីឡាករជម្រើសជាតិបូគីណាហ្វាសូរូបនេះដំណើរការរលូន។ Bournemouth រកបានតែ ៣ពិន្ទុប៉ុណ្ណោះពីការប្រកួត ៩លើកចុងក្រោយក្នុងលីគ និងនៅឈរពីលើតំបន់ដែលត្រូវកាត់ចោលត្រឹម ១ពិន្ទុប៉ុណ្ណោះ តែ Bournemouth មានចំនួនរបូតគ្រាប់បាល់ច្រើនជាងក្រុមដែលនៅពីក្រោមខ្លួន។
ក្រោមការដឹកនាំរបស់អ្នកចាត់ថ្មីលោក Gary O’Neil ដែលត្រូវបានតែងតាំងនៅថ្ងៃទី២៧ ខែវិច្ឆិកានោះ Bournemouth បានចាញ់ការប្រកួត ៤លើកចុងក្រោយនៅ Premier League និង ៦ប្រកួតជាប់គ្នាគ្រប់ក្របខណ្ឌ។ Dango Ouattara ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិបូគីណាហ្វាសូ និងបានស៊ុតបញ្ចូលទី ៥គ្រាប់ក្នុងការបង្ហាញខ្លួន ១១លើក៕
អត្ថបទ៖នាង សុភាវុធ