មតិអ្នកតាមដានសង្គម៖ កុំសន្និដ្ឋានថាជារឿងនយោបាយ ត្រូវមើលសំណុំរឿងសិន ថាតើ ថាច់ សេដ្ឋា បានប្រព្រឹត្តបទល្មើសអ្វី?

2023/01/17 10:13:04 pm        997

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៦ មករា ២០២៣ ម្សិលមិញ បានធ្វើឱ្យមជ្ឈដ្ឋាន​អ្នកតាមដាន​នយោបាយ និង សង្គម មានការចាប់អារម្មណ៍ យ៉ាងខ្លាំងនៅពេលមានព័ត៌មានថា ​សមត្ថកិច្ចបានចុះនាំខ្លួនលោក ថាច់ សេដ្ឋា តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៣៨ “ឈ១” ព្រ.ទ ចុះថ្ងៃទី១៦ មករា ២០២៣ របស់ចៅក្រមស៊ើបសួរ។

អ្នកខ្លះគ្រាន់តែឮនិងឃើញព័ត៌មាននេះភ្លាម បានធ្វើបុរេវិនិច្ឆ័យភ្លាមមួយរំពេចថាជារឿងនយោបាយ ពីព្រោះគាត់ជាអ្នកនយោបាយ ជាអនុប្រធានគណបក្សភ្លើងទៀន។ ម្យ៉ាងទៀត វាជាពេលវេលាក្តៅ រដូវក្តៅ នៅមុនពេលការបោះឆ្នោតជាតិខិតជិតចូលមកដល់។

មុននឹង​វិនិច្ឆ័យ​របៀបនេះ អ្នកទាំង នោះគួរពិនិត្យនិងសួររកហេតុផលឱ្យបានច្បាស់លាស់ជាមុនសិន ថាតើ លោក ថាច់ សេដ្ឋា បានប្រព្រឹត្តអ្វីខ្លះពាក់ព័ន្ធបុគ្គលឯកជន ដទៃទៀតដែលធ្វើឱ្យខាត ប្រយោជន៍របស់គេ។

អស់លោកអស់អ្នកទាំងនោះ មានបានសួរទេថាតើ លោក ថាច់ សេដ្ឋា បានចេញសែក ​ដែល​ភាសាច្បាប់ហៅ ថា “ឧបករណ៍អាចជួញដូរបាន” នៅក្នុងអំឡុងឆ្នាំ២០១៩ ទេ? តើបាន​បំពេញ​កាតព្វកិច្ចតាមការ ​សន្យារបស់គាត់ហើយឬនៅ? នេះគឺជា​ទំនាក់ទំនង​ទំនាស់​ដែល​ក្លាយ​ជា​បទល្មើសព្រហ្មទណ្ឌរវាងបុគ្គលនិងបុគ្គល ​វាមិនមែន​ជារឿង​នយោបាយឡើយ ​ផ្ទុយទៅវិញ វាជា​រឿងរបស់អ្នកនយោបាយដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។បើអាងខ្លួនជាអ្នកនយោបាយ ហើយប្រព្រឹត្តផ្ទុយនឹងច្បាប់ ​ប៉ះពាល់នឹងផលប្រយោជន៍​ របស់អ្នកដទៃ តើសង្គមមួយនេះវានឹងក្លាយទៅជាយ៉ាងណា? ​

តើអ្នកវិនិយោគជាតិនិងបរទេស គេជឿទុកចិត្តប្រព័ន្ធច្បាប់យើងទេ?

ជាក់ស្តែងណាស់ តាម​សាវតា​ដែល​ដីកា​បង្គាប់​ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ ​បានបញ្ជាក់ថា លោក ថាច់ សេដ្ឋា ក្រៅពីអ្នក​នយោបាយ​លោក​ក៏ជាមន្ត្រីពាណិជ្ជកម្មនៅរាជធានីភ្នំពេញ ​ជា​គ្រូបង្រៀន ជា ចាង ហ្វាង កាសែត ថែមទៀត។ អាចដីកានេះរៀបរាប់មិនអស់ផង លោក ថាច់ សេដ្ឋា ជាអ្នកញៀន ល្បែងស៊ីសង​ថែមទៀត ពីព្រោះគេឧស្សាហ៍ឃើញលោកលេងល្បែងនៅកាស៊ីណូជា ​ច្រើន​លើក​ច្រើន​សារ​ណាស់។ បើអញ្ចឹង គ្មានអ្វីចម្លែកទេ​សម្រាប់លោក ថាច់ សេដ្ឋា​ហើយក៏មិនពាក់ព័ន្ធ​នឹង​រឿងនយោបាយនោះដែរ។

អ្នកនយោបាយគ្មានអភ័យឯកសិទ្ធិទេ ហើយរិតតែមិនមានទៀត​នៅពេលអ្នកនយោបាយ​ប្រព្រឹត្តបទល្មើស​ព្រហ្មទណ្ឌដែលប៉ះពាល់អ្នកដទៃ និងផលប្រយោជន៍របស់អ្នកដទៃ ពី​ព្រោះប្រទេសជាតិ ត្រូវការពង្រឹងនិងគោរពគោលការណ៍នីតិរដ្ឋ និងយុត្តិធម៌សង្គមទាំងអស់គ្នា។

លោក ថាច់ សេដ្ឋា ក៏ធ្លាប់បួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា ដែរ ស្គាល់ច្បាស់ពីទ្រឹស្តី​បុណ្យបាប កម្មផល បើបានប្រព្រឹត្តហើយ ​ទទួលខុសត្រូវទៅពីព្រោះនេះជាផល​ដែលកើត​ចេញពីកម្មរបស់ខ្លួនទេ មិន អាចឱ្យអ្នកដទៃទទួលជំនួស ឬបង្វែរទៅជារឿង នយោបាយឡើយ។

ជាងនេះទៅទៀត​ គួរខិតខំរកមេធាវីដែលមានសមត្ថភាព មានបទពិសោធន៍​ការពារក្តី​របស់​ខ្លួនទៅ ជា​ជាងចំណាយពេលឥតប្រយោជន៍ប្រែក្លាយឱ្យទៅជារឿងនយោបាយ​ និងធ្វើឱ្យ​សាធារណៈជនដែលមិនបាន​តាមដាន ​ដឹងរឿងពិតមានការភាន់ច្រឡំ។

ការប្រែក្លាយបទល្មើសព្រហ្មទណ្ឌធម្មតា​ ឱ្យទៅជារឿងនយោបាយតាមរយៈការលាបពណ៌​ បង្ខូច ​បង្កាច់​ កាឡៃ​ការ​ពិត​ប្រឌិត​បន្ថែមមកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​និងរាជរដ្ឋាភិបាលនឹង អាចនាំឱ្យមានចំណាត់ការតាមផ្លូវច្បាប់ថែមទៀត ទៅលើអ្នកប្រព្រឹត្តល្មើស។ ហើយការធ្វើរបៀបនេះ នឹងនាំឱ្យមាន ស្ថានទម្ងន់ទោសលើលោក ថាច់ សេដ្ឋា​ថែមទៀតក៏អាចថាបាន៕ ដោយ៖ ម្ចាស់ស្រុក

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm