វាយកូនបាល់៖ ព្រឹត្តិការណ៍វាយកូនបាល់ Grand Slam, Australian Open បានចាប់ផ្តើមហើយនៅថ្ងៃចន្ទម្សិលមិញ ខណៈដែលកីឡាការិនីអង់គ្លេស Emma Raducanu បានយកឈ្នះការប្រកួតជុំដំបូងរបស់នាង បន្ទាប់ពីជាពីរបួស។

កីឡាការិនីវ័យ ២០ឆ្នាំរូបនេះបានរងរបួសកជើងអំឡុងការប្រកួតសប្តាហ៍មុននៅកម្មវិធី Auckland Open ពោលគឺមុន Australian Open ចាប់ផ្តើម ១១ថ្ងៃប៉ុណ្ណោះ។ យ៉ាងណាក្តីអតីតជើងឯក Wimbledon រូបនេះបានយកឈ្នះការប្រកួតជុំដំបូងរបស់ខ្លួនលើកីឡាការិនីអាល្លឺម៉ង់ Tamara Korpatsch ពីរសិតផ្ទួនៗ ៦-៣ និង ៦-២។ ងាកមកកីឡាការិនីលេខ ១ ពិភពលោក Iga Swiatek ក៏មិនមានបញ្ហាដែរនៅជុំដំបូង ក្រោយយកឈ្នះកីឡាការិនីអាល្លឺម៉ង់ Jule Niemeier ដោយលទ្ធផល ៦-៤ និង ៧-៥ បន្តជួបជាមួយ Swiatek នឹងជួបជាមួយ Camila Osoria ជុំទី២។
កីឡាការិនីប៉ូឡូញវ័យ ២១ឆ្នាំ Iga Swiatek គឺជាបេក្ខភាពឈានមុខគេម្នាក់ក្នុងការប្រជែងជើងឯកឆ្នាំនេះ បន្ទាប់ពីក្រសោបយកជើងឯក Wimbledon និង US Open ឆ្នាំមុន។ កីឡាការិនីអាមេរិក Madison Keys ក៏ឈានទៅជុំទី២ ទៀតដែរក្រោយយកឈ្នះកីឡាការិនីរុស្ស៊ី Anna Blinkova ៦-៤ ៣-៦ និង ៦-២។ រំលឹកថា Madison Keys ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Australian Open នេះពីរលើកនៅឆ្នាំ២០១៥ និង ២០២២ ឆ្នាំមុន។ សម្រាប់លទ្ធផលផ្នែកបុរសវិញ Rafael Nadal, Daniil Medvedev Stefanos Tsitsipas និង Cameron Norrie សុទ្ធតែគ្មានបញ្ហាឡើយនៅជុំដំបូងរបស់ពួកគេ៕
អត្ថបទ៖នាង សុភាវុធ