
អន្ដរជាតិ៖ ចំនួនប្រជាពលរដ្ឋចិន បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៦០ឆ្នាំកន្លង គិតចាប់តាំងពីឆ្នាំ ១៩៦១មក ក្នុងនោះអត្រាកំណើតជាតិ ធ្លាក់ចុះទាបបំផុត ៦.៧៧នាក់ ក្នុងស្រ្តី ១ពាន់នាក់។ យោងតាមតួលេខចេញដោយមន្ទីរស្ថិតិជាតិចិននៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងឆ្នាំ ២០២២ មាន ចំនួន ១.៤១១៨ពាន់លាននាក់ ពោលគឺធ្លាក់ចុះចំនួន ៨៥ម៉ឺននាក់ ពីឆ្នាំ ២០២១។
អត្រាកំណើតចិន បានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជំរុញឲ្យមានគោលនយោបាយមួយចំនួន ដើម្បីពន្យឺតនិន្នាការមួយនេះ ប៉ុន្តែរយៈពេល ៧ឆ្នាំក្រោយលុបចោលគោលនយោបាយកូនម្នាក់ ចិនចូលដល់យុគសម័យគ្មានកំណើនប្រជាជន៕
