ឯកឧត្តម សុខ ចិន្តាសោភា៖ ទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ម៉ាល់ឌីវ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដ

2023/01/18 01:38:13 am        1.0 K

​ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់​សាធារណ​រដ្ឋម៉ាល់ឌីវ ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែមករា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតី នៃសាធារណរដ្ឋ ទោះបីជា​មានរយៈពេលខ្លី ប៉ុន្ដែត្រូវបានប្រមុខដឹកនាំប្រទេសទាំង២ បាន​ចាត់​ទុក​ជា​ដំណើទស្សនកិច្ចប្រវត្តិសាស្រ្ដ។

ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៣នេះ បន្ទាប់​ពីសម្ដេច​តេជោនាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាលកម្ពុជាធ្វើ​ដំណើរ​ត្រឡប់​មក​ដល់​ទីក្រុងភ្នំពេញវិញប្រកបដោយសុវត្ថិភាព។

ឯក​ឧត្តម សុខ ចិន្តាសោភា បានបញ្ជាក់ថា លទ្ធផលនៃដំណើរអញ្ជើញបំពេញទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់​សាធារ​ណរដ្ឋម៉ាឌីវ រយៈពេល ៣ថ្ងៃកន្លងមកនេះ គឺទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់សម្រាប់ជាតិមាតុភូមិ ជា​ពិសេស​សម្រាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋម៉ាល់ឌីវ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ាល់ឌីវនា នឹងបាន​ផ្ដល់​នូវកា​លានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បី​ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិ​យោគ ការត​ភ្ជាប់ វិស័យសុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលនឹងផ្តល់ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មកសម្រាប់ប្រទេស និងប្រជា​ជន​ទាំងពីរ៕ អត្ថបទ៖ វ៉ន ដារ៉ា



អត្ថបទដែលទាក់ទង

នៅព្រឹកថ្ងៃនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបន្តកិច្ចប្រជុំត្រីភាគី លើកទី៤ ដើម្បីពិភាក្សាកំណត់តួលេខប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៧
2026/09/28 09:39:31 am        1
សាកលវិទ្យាល័យន័រតុន បើកការប្រកួតប្រជែងប្រព័ន្ធនវានុវត្តន៍ និងជំនាញបញ្ញាសិប្បនិម្មិត ស្វែងរកអ្នកជាប់ជ័យលាភី
2026/09/27 04:39:24 pm        1
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
2026/09/27 01:36:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋថៃសម្រុកទិញទំនិញទាំងភ័យស្លន់ស្លោព្រោះខ្លាចខ្វះ និងបារម្ភការឡើងថ្លៃ ខណៈទឹកជំនន់វាយប្រហារស្រុកទាំង៥០របស់បាងកក

2026/09/28 09:49:39 am
​នៅព្រឹកថ្ងៃនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបន្តកិច្ចប្រជុំត្រីភាគី លើកទី៤ ដើម្បីពិភាក្សាកំណត់តួលេខប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៧
2026/09/28 09:39:31 am
​ក្រុមហ៊ូទី៖ ការវាយប្រហាររបស់អារ៉ាប៊ីសាអ៊ូឌីតលើទីក្រុង Taiz របស់យេម៉ែនបណ្តាលឱ្យមានអ្នកស្លាប់និងរបួសច្រើន
2026/09/28 09:37:11 am
​លោក Trump លើកឡើងថា ការចរចាដោយប្រយោលសម្រាប់បទឈប់បាញ់រវាងអាមេរិក-អ៊ីរ៉ង់ នឹងបន្តនៅសប្តាហ៍នេះ
2026/09/28 09:36:09 am
​ប្រជាជនត្រូវ​ជម្លៀស​ចេញពីលំនៅឋាន នៅជិតមូលដ្ឋានទ័ពអាកាសព្រីតថេន​ ក្រោយ​មាន​ការចាប់ខ្លួនពាក់ព័ន្ធគ្រឿងផ្ទុះ
2026/09/27 04:48:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm