
អន្ដរជាតិ៖ ក្រុមអាជ្ញាធរនិយាយថា មនុស្សម្នាក់ស្លាប់ និងមនុស្ស ៧នាក់បាត់ខ្លួន ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះនាវាដឹកប្រេងក្នុងខេត្ត Samut Songkhram ប្រទេសថៃនាព្រឹកថ្ងៃអង្គារនេះ។ វីដេអូនៅលើបណ្តាញព័ត៌មានសង្គម ឃើញផ្សែងខ្មៅយ៉ាងក្រាស់ផុសពីលើនាវាដឹកប្រេង Smooth Sea 22 ដែលចតនៅតំបន់ភាគនិរតីទីក្រុងបាងកក ខណៈដែលក្រុមពន្លត់អគ្គិភ័យព្យាយាមបាញ់ទឹកពន្លត់ចេញពីឆ្នេរ និងទូកតូចៗ។ សំឡេងផ្ទុះដ៏ខ្លាំង បានឮមុនពេលអគ្គិភ័យកើតឡើង ធ្វើឲ្យរញ្ជួញដល់តំបន់ក្បែរនោះ។
ក្រុមអាជ្ញាធរបញ្ជាក់ថា មនុស្សម្នាក់បានស្លាប់ ៤នាក់រងរបួស និងមនុស្ស ៧នាក់បាត់ខ្លួន ហើយមូលហេតុបណ្តាលឲ្យមានការផ្ទុះ គេពុំទាន់បានបញ្ជាក់នៅឡើយនោះទេ៕
