លោក យឿន យឿត៖ ការចាប់ខ្លួន លោក ថាច់ សេដ្ឋា ជារឿងច្បាប់សុទ្ធសាធ សុំកុំច្រឡំថាជារឿងនយោបាយ

2023/01/18 03:13:11 am        140

ភ្នំពេញ ៖ លោក យឿន យឿត អ្នកអត្ថាធិប្បាយស្ថានការណ៍នយោបាយ និងសង្គមនៅកម្ពុជានៃ សេនាសន្តិភាព បានលើកឡើងថា ការចាប់ខ្លួន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន គឺជារឿងអនុវត្តច្បាប់សុទ្ធសាធ ហើយកុំមានការភាន់ច្រឡំ និងចោទប្រកាន់ថាជារឿងនយោបាយ។

ការសម្តែងមតិរបស់ លោក យឿន យឿត បានធ្វើឡើងបន្ទាប់ពីមានមតិក្រុមប្រឆាំងរិះគន់ រាជរដ្ឋាភិបាល ចំពោះការចាប់ខ្លួន លោក ថាច់ សេដ្ឋា ដោយចោទថា ជាការគំរាមទៅលើថ្នាក់ដឹកនាំគណបក្សប្រឆាំង។

លោក យឿន យឿត លើកឡើងថា អ្នកខ្លះគ្រាន់តែឮ និងឃើញព័ត៌មាននេះភ្លាម បានធ្វើបុរេវិនិច្ឆ័យភ្លាមមួយរំពេចថាជារឿងនយោបាយ ពីព្រោះគាត់ជាអ្នកនយោបាយ ជាអនុប្រធានគណបក្សភ្លើងទៀន។ ម្យ៉ាងទៀត វាជាពេលវេលាក្តៅ រដូវក្តៅ នៅមុនពេលការបោះឆ្នោត​ជាតិខិតជិតចូលមកដល់។

លោកបានបន្តថា មុននឹងវិនិច្ឆ័យរបៀបនេះ អ្នកទាំង នោះគួរពិនិត្យនិងសួររកហេតុផលឱ្យបានច្បាស់លាស់ជាមុនសិន ថាតើ លោក ថាច់ សេដ្ឋា បានប្រព្រឹត្តអ្វីខ្លះពាក់ព័ន្ធបុគ្គលឯកជន ដទៃទៀតដែលធ្វើឱ្យខាត ប្រយោជន៍របស់គេ។ អស់លោកអស់អ្នកទាំងនោះ មានបានសួរទេថាតើ លោក ថាច់ សេដ្ឋា បានចេញសែក ដែលភាសាច្បាប់ហៅ ថា «ឧបករណ៍អាចជួញដូរបាន» នៅក្នុងអំឡុងឆ្នាំ២០១៩ ទេ? តើបានបំពេញកាតព្វកិច្ចតាមការ សន្យារបស់គាត់ហើយឬនៅ? នេះគឺជាទំនាក់ទំនងទំនាស់​ដែលក្លាយ​ជា​បទល្មើស​ព្រហ្មទណ្ឌ រវាងបុគ្គលនិងបុគ្គល វាមិនមែនជារឿងនយោបាយឡើយ ផ្ទុយទៅវិញ វាជារឿងរបស់អ្នកនយោបាយ​ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។

លោកបន្តថា បើអាងខ្លួនជាអ្នកនយោបាយ ហើយប្រព្រឹត្តផ្ទុយនឹងច្បាប់ ប៉ះពាល់នឹងផលប្រយោជន៍ របស់អ្នកដទៃ តើសង្គមមួយនេះវា​នឹងក្លាយទៅជាយ៉ាងណា? តើអ្នកវិនិយោគជាតិនិងបរទេស គេជឿទុកចិត្តប្រព័ន្ធច្បាប់យើងទេ? ជាក់ស្តែងណាស់ តាមសាវតាដែល​ដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ បានបញ្ជាក់ថា លោក ថាច់ សេដ្ឋា ក្រៅពីអ្នកន​យោបាយលោកក៏​ជាមន្ត្រីពាណិជ្ជកម្ម​នៅ​រាជធានីភ្នំពេញ ជាគ្រូបង្រៀន ជាចាងហ្វាងកាសែតថែមទៀត។

លោកបានបន្ថែមថា អាចដីកានេះរៀបរាប់មិនអស់ផង លោក ថាច់ សេដ្ឋា ជាអ្នកញៀនល្បែងស៊ីសងថែមទៀត ពីព្រោះគេឧស្សាហ៍​ឃើញលោក លេងល្បែងនៅកាស៊ីណូជា ច្រើនលើកច្រើនសារណាស់។ បើអញ្ចឹង គ្មានអ្វីចម្លែកទេសម្រាប់លោក ថាច់ សេដ្ឋា ហើយ​ក៏មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះដែរ។ អ្នកនយោបាយគ្មានអភ័យឯកសិទ្ធិទេ ហើយរិតតែមិនមានទៀត នៅពេលអ្នកនយោបាយ​ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលប៉ះពាល់អ្នកដទៃនិងផលប្រយោជន៍របស់អ្នកដទៃ ពីព្រោះប្រទេស ជាតិ ត្រូវការពង្រឹង និងគោរពគោលការណ៍នីតិរដ្ឋនិងយុត្តិធម៌សង្គមទាំងអស់គ្នា។

លោកបញ្ជាក់បន្ថែមថា លោក ថាច់ សេដ្ឋា ក៏ធ្លាប់បួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា ដែរ ស្គាល់ច្បាស់ពីទ្រឹស្តីបុណ្យបាប កម្មផល បើបានប្រព្រឹត្តហើយ ទទួលខុសត្រូវទៅពីព្រោះនេះជាផលដែលកើតចេញពីកម្មរបស់ខ្លួនទេ មិន អាចឱ្យអ្នកដទៃទទួលជំនួស ឬបង្វែរទៅជារឿង នយោបាយឡើយ។ ជាងនេះទៅទៀត គួរខិតខំរកមេធាវីដែលមានសមត្ថភាព មានបទពិសោធន៍ការពារក្តី របស់ខ្លួនទៅ ជាជាងចំណាយពេលឥតប្រយោជន៍ប្រែក្លាយឱ្យទៅជារឿងនយោបាយ និងធ្វើឱ្យ សាធារណៈជនដែលមិនបាន តាមដាន ដឹងរឿងពិតមានការភាន់ច្រឡំ។

លោកថា ការប្រែក្លាយបទល្មើសព្រហ្មទណ្ឌធម្មតា ឱ្យទៅជារឿងនយោបាយតាមរយៈការលាបពណ៌ បង្ខូច បង្កាច់ កាឡៃការពិត ប្រឌិតបន្ថែមមកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលនឹង អាចនាំឱ្យមានចំណាត់ការ​តាមផ្លូវច្បាប់​ថែមទៀត​ទៅលើអ្នកប្រព្រឹត្តល្មើស។ ហើយការធ្វើរបៀបនេះ នឹងនាំឱ្យមានស្ថានទម្ងន់ទោសលើលោក ថាច់ សេដ្ឋា ថែមទៀតក៏អាចថាបាន៕ ដោយ ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm