កណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចុះពិនិត្យស្ថានភាពទឹកជំនន់សណ្តស្ទឹងព្រែកត្នោត និងបន្តដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក នៅស្ពានព្រែកថី ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។
ដើម្បីអន្តរាគមន៍ឆ្លើយតប សង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង សង្កាត់ សហការជាមួយកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស កងកម្លាំងក្រសួងការពារជាតិ និងកងកម្លាំងរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ កំពុងបន្តចុះជួយសង្គ្រោះ នឹងរុះរើផ្ទះរបស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការបាក់ស្រុតចូលក្នុងព្រែក។
សូមបញ្ជាក់ថា ចំពោះស្ថានភាពទឹកជំនន់សណ្ដស្ទឹងព្រែកត្នោត (ទំនប់ ៧មករា) បានស្រកចុះ 0,78 ម បើធៀបនឹងថ្ងៃម្សិលមិញ។











