ពាន​ Soccer League ​រកឃើញ​បេក្ខភាព​វគ្គ ១៦​ក្រុម​ចុងក្រោយ​បណ្ដើរៗ​

2023/01/18 04:50:10 pm        101

​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ Soccer League ​លើក​ទី​៦ បាន​រកឃើញ​បេក្ខភាព​វគ្គ ១៦​ក្រុម​ចុងក្រោយ​ជា​បណ្ដើរៗ​ហើយ ក្រោយ​ដំណើរការ​ប្រកួត​បានជា​ង ១០​ថ្ងៃ ខណៈ​ពូ​ល​ចំនួន ៣ទៀតត្រូវ​បានបញ្ចប់​ការប្រកួត​សន្សំ​ពិន្ទុកាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣។​

​សម្រាប់​លទ្ធផល​ការប្រកួត​បញ្ចប់​ពូ​លកាលពី​ម្សិលមិញ ក្រុម​សាកលវិទ្យាល័យ​កម្ពុជាបាន​យកឈ្នះ​ក្រុម​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្មដោយ​លទ្ធផល ៤-១។ ជ័យជម្នះ​នេះបាន​ជួយ​ឲ្យ​ក្រុមយុវជន​ស្រលាញ់​សន្ដិភាព ក្លាយជា​បេក្ខភាព​ពូ​ល​ F ​ដែល​ទទួលបាន​កៅអី​វគ្គ​បន្ដ បន្ទាប់ពី​ពួកគេបាន​យកឈ្នះ​ក្រុមយុវជន​អ្នកតា​វាំង ៨-២។​ ​ក្រុម​សាកលវិទ្យាល័យ​កម្ពុជា បាន​ត្រឹម​បង្អាក់ដំណើរ​ក្រុម​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដ្បិត​ក្រោយ​ចប់​ការប្រកួត​នេះ ក្រុម​ទាំងពីររកបាន ៦​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុមយុវជន​ស្រលាញ់​សន្ដិភាព តែ​ដោយ​គិត​លើ​ផល​សង​គ្រាប់​បាល់ ក្រុមយុវជន​ស្រលាញ់​សន្ដិភាពមាន​គ្រាប់​បាល់​ចំណេញ​ច្រើនជាងគេ​រហូតដល់ ៩​គ្រាប់ ទើប​ធ្វើ​ឲ្យ​ពួកគេមានឱកាស​ឡើង​វគ្គ​បន្ដ ។ ​

​ចំណែក​បេក្ខភាព​វគ្គ ១៦​ក្រុម​ចុងក្រោយនៃ​ពូ​ល​ទើប​បញ្ចប់​ការប្រកួត​ដំណាលគ្នាកាលពី​ម្សិលមិញ រួមមាន​ពូ​ល​ E ​ក្រុម ស​.​ស​.​យ​.​ក ខណ្ឌមានជ័យបាន​យកឈ្នះ​ក្រុម​ An Eng FC ​ដោយ​លទ្ធផល ៧-០ ដើម្បី​ធានា​កៅអី​កំពូល​តារាង និង​ឡើង​វគ្គ​បន្ដក្រោយ​ឈ្នះ ៣​ប្រកួត​ជាប់​គ្នា។ រីឯ​ពូ​ល​ G ​ក្រុម​ Avatar ​បាន​ឡើង​វគ្គ​បន្ដជាមួយ​កំណត់ត្រា​ឈ្នះ ៣​ប្រកួត និង​រកបាន ៩​ពិន្ទុ​ពេញ​ដូចគ្នា បន្ទាប់ពី​យកឈ្នះ​ក្រុម​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ ២-១។​ ​ដោយឡែក​ពូ​ល​ H ​កំពុង​តែមាន​ភាព​តានតឹង ក្រោយ​ក្រុម​ Khmer United ​យកឈ្នះ​ក្រុម​មិ​ត្ដ​កីឡា ២៣-២ និង​ក្រុម​សុ​ភី​ណា​អេ​ហ្វ​ស៊ី​ឈ្នះ​ក្រុម ស​.​ស​.​យ​.​ក ស្រុក​មុខកំពូល ១-០។ លទ្ធផល​នេះធ្វើ​ឲ្យ​ក្រុម​ទាំងពីរមាន ៤​ពិន្ទុ​ស្មើគ្នា ខណៈ​នៅសល់ ១​ប្រកួត​ក្នុង​ដៃ​រៀងខ្លួនដើម្បី​កាត់សេចក្ដី តើ​ក្រុម​ណា​នឹងត្រូវ​ឡើងទៅ​វគ្គ​បន្ដ ដ្បិត​ក្រុម ស​.​ស​.​យ​.​ក ស្រុក​មុខកំពូលក៏​នៅសល់​ឱកាស​ប្រជែង​កៅអី​វគ្គ​បន្ដ​នេះដែរ។​

​ក្រៅពី​បេក្ខភាព​ពូ​ល​ E, ​ពូ​ល​ F ​និង​ពូ​ល​ G ​ក៏មាន ៣​ក្រុម​ផ្សេងទៀតបាន​កក់​កៅអី​វគ្គ​បន្ដ​ផងដែរ ក្នុងនោះ​មាន​ពូ​ល​ B ​ក្រុម​សម្ព័ន្ធ​យុវជន​មុ​ស្លី​ម​កម្ពុជា​, ពូ​ល​ C ​ក្រុម​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិ និង​ពូ​ល​ D ​ក្រុម ស​.​ស​.​យ​.​ក ខេត្តកោះកុង ដែល​ក្រុម​ទាំង ៣ សុទ្ធតែ​រកបាន ៩​ពិន្ទុ​ពេញឈរ​កំពូល​តារាង​រៀងៗ​ខ្លួន ក្រោយ​ទទួលបាន​ជ័យជម្នះ ៣​ប្រកួត​ជាប់​គ្នាក្នុង​វគ្គ​សន្សំ​ពិន្ទុ៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm