បាល់ទាត់៖ ក្រុមហង្សក្រហម Liverpool បានបន្តដំណើរឡើងជុំទី៤ នៃពានរង្វាន់ FA Cup ហើយក្រោយឈ្នះការប្រកួតជើងទី២ នៅទឹកដី Wolverhampton ១-០។

បន្ទាប់ពីស្មើគ្នា ២-២ នៅទឹកដី Liverpool កាលពីសប្តាហ៍មុន ក្រុមរបស់លោក Jurgen Klopp ក៏រកបានជ័យជំនះក្នុងការប្រកួតឡើងវិញនៅជើងទី២ នេះតាមរយៈគ្រាប់បាល់របស់ Harvey Elliott នៅនាទីទី១៣ និងជាគ្រាប់បាល់តែមួយគ្រាប់គត់ដែលកើតឡើងក្នុងការប្រកួតនេះ។ លោក Jurgen Klopp និយាយថា លោកមានអារម្មណ៍ឡើងវិញខ្លះក្រោយជ័យជំនះនេះ និងមានជំនឿថា កូនក្រុមរបស់លោកនឹងអាចងើបចេញពីបរាជ័យផ្ទួនៗក្រោយ World Cup នេះ។
សូមបញ្ជាក់ថា ជ័យជំនះយប់មិញលើ Wolves គឺជាជ័យជំនះទី៣ ប៉ុណ្ណោះតាំងពីលីគចាប់ផ្តើមឡើងវិញក្រោយសម្រាកពី World Cup សម្រាប់ Liverpool។ ដោយឡែកសម្រាប់លទ្ធផលផ្សេងទៀតនៅពានរង្វាន់ FA Cup ជុំទី៣ ប្រកួតឡើងវិញរួមមាន Forest Green ចាញ់ Birmingham ១-២, Swansea ចាញ់ Bristol City ១-២, Wigan ចាញ់ Luton ១-២ និង West Brom ឈ្នះ Chesterfield ៤-០៕
អត្ថបទ៖នាង សុភាវុធ