ក្រសួងអប់រំ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រៀមសម្ពោធបណ្ណាល័យគ្រឿងញៀន

2023/01/18 06:26:08 pm        357

ភ្នំពេញ៖ ក្រសួងអប់រំ យវុជន និងកីឡា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញឿន នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «បណ្ណាល័យគ្រឿងញៀន» នៅក្នុងបណ្ណាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ ស្ថិតនៅក្នុងវិទ្យាល័យបឹងត្របែក ខណៈ​បណ្ណាល័យ​នេះ​នឹង​ចូល​រួម​ផ្សព្វ​ផ្សាយ​សារអប់រំអំពីបញ្ហាគ្រឿងញៀន និងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់​សិស្សានុសិស្ស និងយុវជន។

លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារ​នីតិសម្បទា នៃ​អគ្គលេខា​ធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងប្រាប់ BTV ថា ការបង្កើតបណ្ណាល័យ​គ្រឿង​ញៀន​នេះ​ធ្វើ​ឡើង​ តាមរយៈគំនិតផ្ដួចផ្ដើមក្នុងជំនួបរវាងថ្នាក់ដឹកនាំចិនជាមួយ ឯកឧត្ដម​ឧបនាយក​រដ្ឋ​មន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក។ តាម​រយៈ​ជំនួប​នោះ​ភាគី​ចិន​បាន​ឯកភាព​ជួយ​ផ្តល់​ការ​គាំទ្រ​ដល់​ការ​បង្កើត​បណ្ណាល័យ​ដ៏​មាន​សារៈ​សំខាន់​នេះ។​ ក្នុងនោះ​កម្ពុជា​ក៏​បាន​ស្នើភាគី​ចិន​ផ្ដល់​ជំនួយ​គាំទ្រ​បច្ចេកទេស​ដូចជា​ការ​ប្រតិបត្ដិការ​លើ​បណ្ណាល័យ​​គ្រឿងញៀននេះផងដែរ។

លោក តុងហួត បានឱ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ ជាជំហានដំបូង ក្រសួងអប់រំ យវុជន និងកីឡា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញឿន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ «បណ្ណាល័យ​គ្រឿង​ញៀន​» នៅក្នុងបណ្ណាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ ស្ថិត​នៅ​ក្នុងវិទ្យាល័យបឹងត្របែក ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកបានបន្តថា តាមផែនការគម្រោងទុក គឺនឹងបង្កើតបណ្ណាល័យគ្រឿងញៀនចំនួន ៣ ក្នុង​នោះ​ទី ១ នៅវិទ្យាល័យអូរជ្រៅស្ថិតនៅក្រុងប៉ោយប៉ែត ទី ២ នៅវិទ្យាល័យ សិរីសោភ័ណ​ស្ថិត​នៅ​ក្រុង​សិរីសោភ័ណ និងទី ៣ នៅវិទ្យាល័យភ្នំស្រុក ទីរួមខេត្តបន្ទាយមានជ័យ។

គួរ​បញ្ជាក់ថា «បណ្ណាល័យគ្រឿងញៀន»នេះ គឺជាបណ្ណាល័យបែបឌីជីថលផង និងជា​បណ្ណាល័យ​​មាន​ឯកសារសម្រាប់សិក្សាស្រាវជ្រាវផង ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងផ្ទុក​ឯកសារពាក់ព័ន្ធនឹងវិធានការបង្ការទប់ស្កាត់ ដំណោះស្រាយនានាអំពីបញ្ហាគ្រឿងញៀន សម្រាប់​សិស្សានុសិស្ស អ្នកសិក្សាស្រាវជ្រាវ សិក្សារៀនសូត្រ និងស្វែងយល់៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm