ពលរដ្ឋស្នើដល់អាជ្ញាធរខេត្ត ជួយពន្លឿនក្នុងការផ្តល់សេវាចំពោះអ្នកជំងឺ ដែលមកសុំលិខិតឆ្លងដែន

2023/01/18 07:46:49 pm        387

ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងខេត្តឧត្តរមានជ័យ និងពលរដ្ឋមកពីតាម​បណ្តាល​ខេត្តផ្សេងៗទៀត ដែលមានបញ្ហាប្រឈមទៅនឹងជំងឺធ្ងន់ធ្ងរ បានស្នើដល់អាជ្ញាធរ​ខេត្តឧត្តរមានជ័យ ជួយពន្លឿនក្នុងការផ្តល់សេវាចំពោះអ្នកជំងឺ ដែលមកសុំលិខិតឆ្លងដែន តាមរយៈច្រកចេញចូលតែមួយ ជួយពន្លឿនជូន​ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

ចំពោះករណីធ្វើបណ្ណឆ្លងដែននេះដែរកន្លងមក តែងតែ​មាន​បញ្ហា​លេចលឺ​ជាញឹកញាប់​ពី​ប្រជាពលរដ្ឋ​ដែលមកពីតាមបណ្តាលស្រុកឆ្ងាយៗ ក្នុងខេត្តឧត្តរមានជ័យ និងតាមខេត្តផ្សេងៗ​រិះ​គន់ចំៗ​ចំពោះ​មន្រ្តី​អង្គភាព​ច្រកចេញ​ចូលតែមួយ​របស់​ខេត្តថា​ ការផ្តល់​សេវា​ដល់ប្រជាពលរដ្ឋតែងតែ​មានការ​យឺតយ៉ាវ និងតម្រូវឲ្យអ្នកជំងឺ​ដែល​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​រួមទាំង​គ្រូពេទ្យ​មក​ជាមួយ​ដើម្បី​បញ្ជាក់ថា​ពិតជាឈឺធ្ងន់ធ្ងរមែននោះ ទើប​អាច​អនុញ្ញាត​ធ្វើ​លិខិត​បណ្ណឆ្លង​ដែន​បានចេញទៅ​សម្រាក​ព្យាបាល​បន្តនៅប្រទេសថៃ។

ក្នុងនោះដែរ​លោក ប៉ិច រតនះ នាយករងរដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ចំពោះករណី​ប្រជាពលរដ្ឋដែលមកសុំធ្វើបណ្ណឆ្លងដែននៅអង្គភាពច្រកចេញចូលតែមួយនោះ គឺ​អាជ្ញាធរ​តម្រូវធ្វើឲ្យតែពលរដ្ឋរស់នៅក្នុងខេត្តតែប៉ុណ្តោះ ដោយពលរដ្ឋម្នាក់​ត្រូវចំណាយថវិការអស់​២ម៉ឺន​រៀលរយៈពេល​១សប្តាហ៍​ទើប​ទទួល​បាន។ ដោយឡែកសម្រាប់ពលរដ្ឋមក​ពីបណ្តាលខេត្តផ្សេងៗ​មាន​ស្ថានភាពជំងឺ​ធ្ងន់ធ្ងរ​ជាក់ស្តែងអាចធ្វើជូនបាន ដោយមានភ្ជាប់មក​នៅគ្រូពេទ្យ​មក​ជាមួយ​បញ្ជាក់ថា​ ឈឺពិតប្រាកដមែន។

លោកបន្តថា ករណីពលរដ្ឋដែលមានជំងឺមិនធ្ងន់ធ្ងរ​ទេនោះ​អាជ្ញាធរមិន​អាចធ្វើបណ្ណឆ្លងដែនជូន​បានទេ​ និងណែនាំឲ្យពួកគាត់ត្រូវរកសេវា​ព្យាបាល​នៅតាមមន្ទីរពេទ្យបង្អែក ឬក៏​មណ្ឌលសុខភាព នៅក្បែរមូលដ្ឋានរបស់ខ្លួនវិញ រដ្ឋបាលខេត្ត​អនុញ្ញាត​ឲ្យតែចំពោះពលរដ្ឋដែលមាន​ជំងឺធ្ងន់ធ្ងរ​ត្រូវ​សង្រ្គោះបន្ទាន់តែប៉ុណ្តោះ។

គួរបញ្ជាក់ថា ករណីស្នើសុំធ្វើបណ្ណឆ្លងដែននេះដែរ​ប្រជាពលរដ្ឋ​បាន​សម្តែងនូវការ​ខកចិត្តគ្រប់ៗគ្នា​ចំពោះអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត ក្នុងការចេញបណ្ណឆ្លងដែន​បច្ចុប្បន្ននេះ មានការ​យឺតយ៉ាវ​ បញ្ហានេះ ធ្វើ​ឲ្យពលរដ្ឋ​ដែល​ជា​អ្នក​មាន​ជំងឺអាច​នឹង​ប្រឈម​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែមទៀត​ដោយ​សារតែការចេញបណ្ណមានការពន្យាពេលយឺតយ៉ាវយ៉ាងដូច្នេះ៕ អត្ថបទ៖ ឃិន សារិទ្ធ 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        46
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm