នគរបាលឃាត់ខ្លួនស្រ្តីម្នាក់ម្ចាស់ទីតាំងហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ និងនារីរងគ្រោះចំនួន០៨នាក់

2023/01/18 08:02:02 pm        725

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន សហការ ជាមួយ អាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបជាក់ស្តែងករណីប្រព្រឹត្តិអំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើក​ហាង​ម៉ាស្សាបង្កប់បំរើសេវាផ្លូវភេទ ​ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងនារីរងគ្រោះចំនួន ០៨នាក់ ក្នុងនោះមានអនីតិជនចំនួន០៣នាក់ និងវត្ថុតាងស្រោមប្រើប្រាស់រួចមួយ​ចំនួន​និងមិនទាន់ប្រើប្រាស់មួយចំនួន។

ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង​និងជាស្នងការ​នគរបាល​រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង​ទទួល​ផែនការ​ងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានី​ភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក សិត វណ្ណៈ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេញ និងលោកវរសេនីយ៍ទោ ហាក់ លី នាយការិយាល័យ ​បានដឹកនាំបញ្ជាផ្ទាល់ ធ្វើការ​ឃាត់ខ្លួនស្រ្តីម្ចាស់ទីតាំងម្នាក់ ​និងនារីរងគ្រោះ ក្មេងៗចំនួន០៨នាក់ ​នៅវេលាម៉ោង០៩និង១០នាទី យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ​ចំណុចហាងម៉ាស្សាកោសជប់យីហោ«៩៩៩៩» ស្ថិតនៅផ្ទះគ្មានលេខ ​ចំណុចចុងស្ពានព្រែកព្នៅខាងលិច ផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ស្រ្តីជាម្ចាស់ទីតាំងមានឈ្មោះ សេក មុំ អាយុ៤០ឆ្នាំ ស្ថិតនៅផ្ទះគ្មានលេខ ​ ផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ ​សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ​រាជធានីភ្នំពេញ។

តាមប្រភព បានឲ្យដឹងថា ទីតាំងហាងម៉ាស្សាកោសជប់យីហោ«៩៩៩៩» មានស្រ្តីម្នាក់ ជាម្ចាស់​ទីតាំង នៅក្នុងហាងមានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន ០៨នាក់ សង្ស័យអនីតិជន ០៣នាក់និងមានបន្ទប់សម្រាប់រួមភេទចំនួន ០៤បន្ទប់​ តម្លៃម៉ាស្សាធម្មតា ២.០០០០រៀល ក្នុងមួយម៉ោង​ និងតម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី ២០$ ទៅ ២៥$ ហើយលុយដែល​បានមក​ពីការ រួមភេទ គឺម្ចាស់ទីតាំងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ។

ប្រភពដដែល បានឲ្យដឹងថា ហាងម៉ាស្សានេះ បើកដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង ​០៥ល្ងាច រហូតដល់ ​យប់​អាធ្រាត្រ​ទើបបិទទ្វារ​ រីឯនារីដែលសង្ស័យជាអនីតិជន​ចំនួន ០៣នាក់ គឺចូលមក​បម្រើ​ការងារចាប់ពីម៉ោង ០៧យប់ រហូតដល់ម៉ោង ០៩យប់ ។ ក្រោយប្រតិបត្តិការកម្លាំងជំនាញបាននាំខ្លួនស្រ្តីម្ចាស់ទីតាំង ​ទៅការិយាល័យប្រឆាំងការជួញ​ដូរ​មនុស្ស​និងការពារអនីតិជន ​ដើម្បីសួរនាំកសាងសំណុំរឿង ​ចាត់ការតាមនីតិវិធី។ ចំណែកនារីរង​គ្រោះទាំង០៨នាក់​ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញធ្វើការអប់រំ៕ អត្ថបទ៖ កុម្ភៈ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm