រដ្ឋមន្រ្តីក្រសួងធម្មការ ជំរុញយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកស្ទួយវិស័យសាសនាប្រពៃណី ទំនៀមទម្លាប់ជាតិ

2023/01/18 08:22:50 pm        489

ភ្នំពេញ៖ ឯកកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានជំរុញទៅគ្រប់អ្នក ពាក់ព័ន្ធ​ទាំងអស់ ខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងការលើកស្ទួយវិស័យសាសនា ប្រពៃណីទំនៀមទម្លាប់របស់ជាតិ នៅតាមរយៈសកម្មភាពផ្សេងៗ ។

នៅក្នុងកិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារ ​ប្រចាំឆ្នាំ២០២២ និងលើកទិសដៅ អនុវត្តការងារ​បន្តឆ្នាំ២០២៣​ នៃក្រសួងធម្មការ ​និងសាសនា ​នៅថ្ងៃទី១៨ ខែមករា ​ឆ្នាំ២០២៣ ​ឯកឧត្តម ឈិត សុខុន​ បានមានប្រសាសន៍ថា ឆ្នាំ២០២២ ថ្នាក់ដឹកនាំក្រសួង​ និងមន្រ្តីរាជការ ទាំងអស់ បានបំពេញ​ការងារ​របស់ខ្លួន ​ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ​និងការងារ ​គ្រប់គ្រងសាសនា កាន់តែ​មានប្រសិទ្ធភាព តាមរយៈការពង្រឹងការងារអភិបាលកិច្ច ជាប្រចាំក្នុងព្រះពុទ្ធសាសនា និងពាហិរសាសនា។

ឯកឧត្តម រដ្ឋមន្រ្តីបន្តថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងបានដាក់ចេញ​នូវផែនការ​យុទ្ធសាស្រ្ត​ មួយចំនួនសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់ ​ដោយផ្តោតសំខាន់ទៅលើការគោរព​សេរីភាពខាងជំនឿ ​និងសាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ​ដែលជាសាសនារបស់រដ្ឋ ។

បច្ចុប្បន្នរាជរដ្ឋាភិបាល​ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍ និងលើកស្ទួយទាំងវិស័យ​អាណាចក្រ និងពុទ្ធចក្រ ​ដែលបញ្ហានេះភាគីទាំអស់ត្រូវខិតខំបន្ថែមទៀត និងយកចិត្តទុកដាក់​ខ្ពស់ក្នុង ការលើកស្ទួយវិស័យសាសនា ​ប្រពៃណីទំនៀមទម្លាប់របស់ជាតិ តាមរយៈសកម្មភាពនានា ។

ឯកឧត្តម រស់ វណ្ណី អគ្គនាតករដ្ឋបាល និងហិររញ្ញវត្ថុ បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានវត្តអារាម​ចំនួនជាង ៥០០០វត្ត ក្នុងនោះគណៈមហានិកាយ ចំនួនជាង ៤.៨០០វត្ត និងគណៈធម្មយុត្តិ​ចំនួន២៦១វត្ត, ព្រះសង្ឃជាង ៧ម៉ឺនអង្គ, អាស្រមចំនួនជាង១០០, មណ្ឌលវិបស្សនា ចំនួន២៤ ។ សាសនាឥស្លាម មានវិហារ/ស៊ូរ៉ាវ ជាង ១៤០០កន្លែង, សាសនាគ្រិស្ដ មានវិហារ/ស្នាក់ជាង ២ ០០០កន្លែង, ពុទ្ធសាសនាមហាយាន មានវត្ត/វិហារ/ស្នាក់ការជាង ២០០កន្លែង, សាសនាបាហៃមានវិហារ/ស្នាក់ការ ចំនួន២៦កន្លែង, សាសនាកៅដាយ និងសាសនាផ្សេងៗ មានវត្ត/ស្នាក់ការ ៣កន្លែង ៕អត្ថបទ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm