ជំរឿនសេដ្ឋកិច្ចបង្ហាញថា អង្គភាពសេដ្ឋកិច្ចនៅកម្ពុជាកើនឡើងប្រមាណជិត ៥០ភាគរយ

2023/01/18 09:10:15 pm        609

ភ្នំពេញ៖ លទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ បង្ហាញថា រយៈពេលជាង ១០ឆ្នាំ ចាប់រាប់ពីឆ្នាំ ២០១១ ​មកដល់ឆ្នាំ ២០២២ អង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ​បានកើនឡើងពីជាង ៥០ម៉ឺនអង្គភាព​ទៅជាង ៧៥ម៉ឺនអង្គភាពសេដ្ឋកិច្ច​ កើនឡើងប្រមាណជិត ៥០ភាគរយ។

លទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ត្រូវបានប្រកាសផ្សព្វផ្សាយនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២នេះ។ ​លទ្ធផលបឋមនៃជំរឿននេះ ជាទិន្នន័យសំខាន់ដែលឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេល១០ ព្រោះជំរឿននេះគឺរៀបចំឡើងក្នុងរយៈពេល ​១០ឆ្នាំម្ដង។

ជំរឿនសេដ្ឋកិច្ចជាការចុះសម្ភាសន៍ អង្គភាពសេដ្ឋកិច្ច ដែលសំដៅលើសហគ្រាសអជីវកម្ម មាន​ដូចជា សហគ្រាសគ្រប់ប្រភេទ រោងចក្រ សហគ្រាសរដ្ឋ ឯកជន សិប្បកម្ម អជីវកម្ម ​លក់ដុំលក់រាយ និងសេវាកម្មផ្សេងៗ។

ជំរឿនសេដ្ឋកិច្ចនៅកម្ពុជា រៀបចំឡើងបានចំនួន ២ដងមកហើយ ដោយលើកទី ១ គឺជំរឿន​សេដ្ឋកិច្ចឆ្នាំ ២០១១ និងជំរឿនលើកទី ២ធ្វើឡើងនៅឆ្នាំ ២០២២ ដែលប្រកាសលទ្ធផល​បឋម​នាពេលនេះ។

លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៃ​ក្រសួងផែនការ បញ្ជាក់ថា ឆ្នាំ ២០១១នៃជំរឿនលើកទី ១ គឺមានអង្គភាពសេដ្ឋកិច្ច ត្រឹមតែជាង ៥០ម៉ឺនអង្គភាពតែប៉ុណ្ណោះ។ ​ចំនួនអង្គភាពសេដ្ឋកិច្ចបានហក់ឡើងមកដល់ជាង ៧៥ម៉ឺនអង្គភាព សម្រាប់ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២។

ឯកឧត្តមទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនកា លើកឡើងថា លទ្ធផលបឋមនៃជំរឿន​សេដ្ឋកិច្ចឆ្នាំ ២០២២នេះ ជារួមគឺមានសារៈសំខាន់ជាខ្លាំង។ ទិន្នន័យដែលទទួលបានពីជំរឿនសេដ្ឋកិច្ចនេះ គឺនឹងប្រើប្រាស់ដើម្បីធ្វើបច្ចុប្បន្នភាពនៃខឿន​សេដ្ឋកិច្ច​កម្ពុជា អំពីមូលដ្ឋានគ្រឹះនៃអង្គភាពសេដ្ឋកិច្ច សហគ្រាសឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។

លទ្ធផលនេះ ក៏នឹងប្រើប្រាស់ដើម្បី បំពេញតម្រូវការទិន្នន័យចាំបាច់ដែលកើនឡើង​ជាលំដាប់របស់​អ្នកប្រើប្រាស់ ​ពីបណ្តាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោម​ជាតិ អង្គការមិនមែនរដ្ឋាភិបាល ផ្នែកវិស័យឯកជន សហគមន៍ជាតិ​ និងអន្តរជាតិ ក្រុមអ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍនានា។

លើសពីនេះ ទិន្នន័យជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ នឹងរួមចំណែកក្នុងដំណើរការអនុវត្តគោល នយោបាយ​វិមជ្ឈការ និងវិសហមជ្ឈការ, គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ របស់រាជរដ្ឋាភិបាលកម្ពុជា, ការគណនាកំណើនសេដ្ឋកិច្ច ក្នុងការគាំទ្រធ្វើផែនការដោយ​ផ្អែក​លើស្ថិតិជាមូលដ្ឋាន និងការអភិវឌ្ឍប្រព័ន្ធស្ថិតិជាតិនៃកម្ពុជាផងដែរ៕អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm