ប្រណាំងរថយន្ត៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One នឹងបន្តមានវត្តមាននៅលើទឹកដីហូឡង់រហូតដល់ឆ្នាំ ២០២៥ បន្ទាប់ពីភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងនឹងគ្នា។ F1 នៅហូឡង់បានត្រលប់មកវិញកាលពីឆ្នាំ២០២១ ជាមួយនឹងការគាំទ្រខ្លាំងពីអ្នកគាំទ្រម្ចាស់ផ្ទះ ជាពិសេសតាមរយៈការឈ្នះជើងឯកពិភពលោក ២ឆ្នាំជាប់គ្នារបស់ Max Verstappen។

នៅឆ្នាំ២០២៣ ខាងមុខគេនឹងឃើញវត្តមានកីឡាករហូឡង់មួយរូបទៀត នៅលើទីលានគឺកីឡាករជើងឯកពិភពលោក Formula E, Nick de Vries នឹងប្រណាំងឱ្យក្រុម Williams។ ព្រឹត្តិការណ៍ Dutch Grand Prix នឹងធ្វើនៅថ្ងៃទី២៥-២៧ ខែសីហាឆ្នាំក្រោយ។ រំលឹកថា ទីលាន Zandvoort ធ្លាប់រៀបចំការប្រណាំង F1 ៣២លើករាប់ពីឆ្នាំ១៩៥០ ដល់ ១៩៨៥។ ឆ្នាំ២០២០ F1 ក៏បានប្រកាសដាក់ទីលានមួយនេះចូលក្នុងកាលវិភាគវិញ តែការប្រកួតក៏ត្រូវបានលុបចោលវិញដោយសារតែវិបត្តិកូវីដ-១៩៕
អត្ថបទ៖នាង សុភាវុធ