ទស្សនៈអ្នកអាន៖ «ច្បាប់នៅលើលោកនេះ​គ្មានការ​អត់ឱន​ចំពោះ​អ្នក​ដែល​ចេញ​សែក​ស្អុយ​ ដើម្បី​សងលុយជំពាក់គេទេ»!

2023/01/18 09:36:24 pm        596

លោក ថាច់ សេដ្ឋា គឺជាអ្នកនយោបាយ ប៉ុន្តែរឿងរ៉ាវ​ដែល​កើត​ឡើង​ចំពោះ​គាត់​ពេល​នេះ​គឺ​ជា​រឿង​ផ្ទាល់​ខ្លួន មិនមែនជារឿងនយោបាយនោះឡើយ។ អ្នកចូលចិត្តលេងល្បែងហើយជំពាក់លុយគេ មិន​មែនជារឿងចម្លែក ចំណែកអ្នកចេញសែកស្អុយ (សែកគ្មានលុយ) ដើម្បី​សងថ្លៃ​ជំពាក់​គេ​ហើយ​ត្រូវ​សមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការក៏មិនមែនជារឿងថ្មីថ្មោងនោះដែរ។ មិន​ថា​តែ​នៅ​កម្ពុជា​ទេ សូម្បីតែប្រទេសផ្សេងណាក៏ដោយ ក៏គេត្រូវ​ចាត់​វិធាន​ការ​បែប​នេះ​ដោយ​មិន​លើក​លែង​ឡើយ​ ចំពោះជនបោកប្រាស់ដែលចេញសែកស្អុយដើម្បីសងលុយជំពាក់​ ពីព្រោះ​នេះ​ជា​អំពើ​បោ​​កប្រាស់។

នៅកម្ពុជា មាន​ករណី​បែប​នេះ​ធ្លាប់​បាន​កើត​ឡើង​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ចំពោះ​បុគ្គល​ជា​ច្រើន​ដែល​ជាអ្នករកស៊ី រឺមន្ត្រីគ្រាក់ៗពាក់ផ្កាយ ។ល។ ​រឿងបែបនេះរឹត​តែ​មិនមែន​ជា​រឿង​នយោបាយ​ទាល់​តែសោះ។ ដូច្នេះ សូមអ្នកនយោបា​យ​មួយ​ចំនួន និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្តាប់​តូច ក៏ដូចជាអ្នកដែលតាំងខ្លួនថាជាអ្នកវិភាគឯករាជទាំងឡាយ «មើលឲ្យជាក់ សឹមញាក់​ចិញ្ចឹម»​ នេះប្រសិនបើចង់ឲ្យសម្តីរបស់ខ្លួនមានតម្លៃដែលគេអាច​ស្តាប់​បាន។ ការនិយាយទាំង​ទទឹង​ទិស​ដោយមិនបានដឹងសាច់រឿង និងមិនបានស៊ើបអង្កេតសូម្បីតែបន្តិច គឺជាពាក្យ​សម្តី​មុសារ​ដែល​និយាយដើម្បីស៊ីអារម្មណ៍និងបម្រើឲ្យរបៀបវារៈនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។

នៅកម្ពុជា ពិតជាសម្បូរណាស់អ្នកនយោបាយ សង្គមស៊ីវិល និង​អ្នក​វិភាគ​ឯករាជ​ដែល​ផ្អៀង​ផ្កាប់​មុខ​ ហើយចូលចិត្តនិយាយតាមការយល់ឃើញរបស់ខ្លួន ដោយ​មិន​បាន​ផ្អែក​លើ​ការ​ស្រាវជ្រាវ ដើម្បី​រក​ព័ត៌មានពិត យកមកធ្វើជាមូលដ្ឋានសោះឡើយ។ ក្រុមអ្នកនយោបាយ សង្គមស៊ីវិល និង​អ្នក​វិភាគផ្កាប់មុខ ទាំងអស់នោះ គឺជាប្រភពបំពុលសង្គមដ៏គួរឲ្យខ្លាច។ ពួកគេ​មិន​បាន​នាំ​ព័ត៌មាន​ពិត​ ដើម្បី​ឲ្យប្រជាពលរដ្ឋយល់សាច់រឿង នោះទេ ប៉ុន្តែពួកគេចូលចិត្ត​និយាយ​ឲ្យ​មនុស្ស​យល់​ច្រឡំ ច្របូកច្របល់ ដោយគ្មានមូលដ្ឋានសំអាងច្បាស់លាស់។

ឲ្យតែមានរឿងអ្វីកើតឡើងចំពោះអ្នកនយោបាយប្រឆាំង ពួកគេក៏ផ្តើមសន្និដ្ឋានភ្លាមថា ជា​រឿង​នយោបាយ មិនថារឿង នោះជារឿងព្រហ្មទណ្ឌ រឿងរដ្ឋប្បវេណី រឿងផឹកស៊ីវ៉ៃតប់គ្នា ឬសូម្បី​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍ក៏ពួកគេអាច​អូស​ចូលក្នុងរឿង នយោបាយដែរ។

តើនៅក្នុងប្រទេសណាមួយដែលអ្នកនយោបាយមានអភ័យឯកសិទ្ធិអាចរួចផុតពីសំណាញ់ច្បាប់? តើ​នៅប្រទេសណាដែលអ្នកចេញសែកស្អុយដើម្បីសងលុយជំពាក់គេត្រូវរួចខ្លួន រាប់ទាំង​អ្នក​នយោបាយ​ផង? គឺប្រាកដជាគ្មានឡើយនៅលើលោកីយ៍យើង នេះ។ ប៉ុន្តែចម្លែកអីតែនៅកម្ពុជា ក្រុមអង្គការសង្គមស៊ីវិលដែលជ្រកក្រោម​ស្លាកការពារសិទ្ធិមនុស្សមួយ​ចំនួន​បែរ​ជា​ការពារ​អ្នក​នយោបាយ​ប្រព្រឹត្តល្មើសច្បាប់ទៅវិញ ដោយខិតខំទាញ​រឿង​រ៉ាវ​គ្រប់​បែប​យ៉ាង​ឲ្យ​ចូល​ក្នុង​រឿង​នយោបាយ ដើម្បីទម្លាក់កំហុសទៅលើរដ្ឋាភិបាលគណបក្សកាន់អំណាច។

មហាជនទូទៅតែងតែកត់សំគាល់ឃើញាក្រុមនេះតែងអនុវត្តនូវស្តង់ដាពីរក្នុងគ្រប់បញ្ហា៖ « នៅ​ម្ខាង គេអំពាវនាវឲ្យមាននីតិរដ្ឋនិងចង់ឲ្យគ្រប់គ្នាស្មើភាពចំពោះមុខច្បាប់ ប៉ុន្តែនៅម្ខាងទៀត ពួក​គេ​ចេញ​មុខកាងអ្នកនយោបាយនិងសកម្មជនប្រព្រឹត្តខុសច្បាប់ ព្រោះតែ​អ្នក​នោះ​ជា​គូ​កន​របស់​ខ្លួន»។ «នៅម្ខាង ពួកគេអំពាវនាវឲ្យអាជ្ញាធរ​អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងចំពោះជនល្មើស ប៉ុន្តែ​នៅ​ម្ខាង​ទៀត ពួកគេចង់ឲ្យបន្ធូរបន្ថយ ឬលើកលែងទោសចំពោះបក្សពួក និងគូក​ន​របស់​ខ្លួន​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់»។ «នៅម្ខាង ពួកគេអំពាវនាវឲ្យមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថិត​នៅ​អព្យាក្រឹត្យ ប៉ុន្តែពួកគេខ្លួនឯង ដែលជាសង្គមស៊ីវល ឬជាអ្នកវិភាគឯករាជ បែរជា​ផ្អៀង​ក្រឡាប់​មេឃ»។ «នៅម្ខាង ពួកគេតាំងខ្លួនជាអ្នកការពារសិទ្ធិមនុស្សនិងចង់ឲ្យគេគោរព សិទ្ធិ​របស់​ខ្លួន​គ្រប់​បែប​យ៉ាង ប៉ុន្តែនៅម្ខាងទៀត ពួកគេចេញ​មុខ​ការពារ​អ្នក​បញ្ចេញ​មតិ​បំពាន​ ឬ​ប្រមាថ​ដល់​អ្នក​ដទៃ​យ៉ាង​កំរោល ឬពួកគេខ្លួនឯងនិយាយសន្និដ្ឋានទម្លាក់កំហុសលើគេដោយគ្មានភស្តុតាង»។

ដោយហេតុតែបេសកកម្មរបស់ពួកគេគឺដើម្បីតែទម្លាក់កំហុសមកលើអាជ្ញាធររដ្ឋាភិបាល ពួ​ក​គេ​ពិត​ជា​បា​ន​បង្ហាញ​នូវ​ភាព​ទុច្ចរិត​យ៉ាង​ចំហ​ និង​ឥត​អៀន​ខ្មាស​បែប​នេះ​ហើយ​ទើប​បាន​ជា​សម្តី​របស់​ពួក​គេ​ចេះតែបន្តសាបដូចទឹកទន្លេដោយមនុស្សកាន់តែតិចទៅៗឲ្យតម្លៃនិងយកត្រចៀកស្តាប់។

ងាកមកនិយាយពីករណី ថាច់ សេដ្ឋា វិញ ! នរណាក៏ដឹងដែរថា គាត់​ជា​អ្នក​ញៀន​ល្បែង​មិន​ចាញ់​អេង ឆៃអ៊ាង ឡើយ។ ​ គេអាចស្រមៃឃើញថា មនុស្សដែលញៀនល្បែង យក​កាស៊ីណូ​ជា​ផ្ទះ​សម្បែង តើជាមនុស្សប្រភេទណា? នៅពេលដែលចាញ់ល្បែងអស់ពីខ្លួន មធ្យោបាយ​មាន​តែ​មួយ​ គឺ​ខ្ចី​ប្រាក់ពី​ប្រភពណាក៏ដោយឲ្យតែអាចខ្ចីបាន។ ​អេង ឆៃអ៊ាង និង ថាច់ សេដ្ឋា អាចមាន​សំណាង​ជាង​អ្នកញៀនល្បែងដទៃដោយសារតែខ្លួនជ្រកក្រោមស្លាកបក្សប្រឆាំង ដែល​អាច​ប្រមូល​លុយ​បាន​ពីអ្នកគាំទ្រក្រោមបុព្វហេតុនយោនបាយ។ ប៉ុន្តែតាមការពិត លុយដែល​ប្រមូល​បាន​ភាគ​ច្រើន​គឺ​យក​ទៅលេងល្បែង។ ទោះជាយ៉ាងណា លុយដែល​បាន​មក​ពី​ការ​បោក​ប្រាស់​អ្នកគាំទ្រ​នៅតែ​មិ​នគ្រប់គ្រាន់សម្រាប់ចាយទៅលើកាស៊ីណូឡើយ។ ហេតុដូច្នេះហើយបានជា ថាច់ សេដ្ឋ លង់​ខ្លួន​នឹងបំណុលវ័ណ្ឌករហូតដល់ចេញសែកស្អុយឲ្យម្ចាស់បំណុល។

នៅពេលតុលាការកោះហៅម្តងជាពីរដងតាមពាក្យបណ្តឹងរបស់ម្ចាស់បំណុល តែ​មិន​ព្រម​ចូល​ខ្លួន​ទៅ​បំភ្លឺ ជម្រើសខាងផ្លូវច្បាប់នៅសល់តែមួយគត់ គឺដីកា​នាំ​ខ្លួន​ហើយ​នេះ​គឺ​ជា​នីតិ​វិធី​ស្រប​ច្បាប់​របស់​តុលាការ។

នៅពេលដែលជាប់ផុងក្នុងសំណាញ់ច្បាប់ ថាច់ សេដ្ឋា ក៏ដូច​ជាបក្ស​ប្រឆាំង និង​គូកន​ក៏​ខំ​ប្រឹង​កាឡៃ​ថា​ជារឿង នយោបាយដើម្បីបង្វែរចំណាប់អារម្មណ៍មហាជនអោយមានការយល់ច្រឡំថា «បក្ស​ប្រឆាំងមិនមែនជាជំរកសុវត្តិភាពរបស់ជនល្មើសច្បាប់ រឺ ជនញៀនល្បែងស៊ីសង។ល។ ចំណែក​ឯគូកនរបស់គេដែលជ្រកក្រោមស្លាកសង្គមស៊ីវិល អ្នកវិភាគឯករាជ រួមទាំង​សារព័ត៌មាន​ក្បត់​វិជ្ជាជីវៈមួយចំនួនក៏នាំគ្នាបំពងសំឡេងបន្ថែម ដើម្បីកាឡៃទៅជារឿងនយោបាយ ក្នុង​គោល​បំណង​ទាក់​ទាញក្តីអាណិតអាសូរពីអ្នកដែលមិនដឹងសាច់រឿងពិត។ ប៉ុន្តែល្បិច​កល​ដដែល​ៗ​នេះ​ពិ​ត​ជាគ្មានប្រសិទ្ធភាពទៀតឡើយ ពីព្រោះសម័យនេះ ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ច្រើន​ជាង​មុន ដោយម្នាក់ៗចេះពិចារណា ចេះស្រាវជ្រាវ និងចេះផ្ទៀងផ្ទាត់ព័ត៌មានច្រើនជាងមុន។

សូមចងចាំថា បច្ចុប្បន្នប្រជាពលរដ្ឋយល់ច្បាស់ណាស់ថា អ្វីដែលកើតឡើងចំពោះអ្នកនយោបាយ មិន​មែន​សុទ្ធតែជារឿងនយោបាយឡើយ។ ម្យ៉ាងទៀត អ្នកនយោបាយ​ដែល​ប្រព្រឹត្ត​ខុស​ក៏​មិន​អាច​គេច​ផុត​ពីសំណាញ់ច្បាប់បានដែរ ជាពិសេស ជនណាក៏ដោយ ទោះនៅក្នុងប្រទេសណាក៏ដោយ ឲ្យតែប្រព្រឹត្តអំពើបោកប្រាស់ តាមរយៈការចេញសែកស្អុយដើម្បីសងលុយជំពាក់គេ គឺត្រូវ​តែ​ទទួល​ទោស​ដោយចៀសមិនផុតឡើយ។ នេះគឺជាក្រឹត​ក្រម​ដែល​គេបាន និង​កំពុង​អនុវត្ត​នៅ​ជុំវិញ​ពិភព​លោក​រាប់ទាំងក្នុងបណ្តាប្រទេសប្រជាធិបតេយ្យធំៗផងដែរ។

ដូច្នេះ ថាច់ សេដ្ឋា ដែលចាញ់ល្បែងអស់ពីខ្លួន ហើយជំពាក់លុយគេ គ្មានអ្វីសង រហូត​ដល់​ចេញ​សែក​ស្អុយ ប្រាកដណាស់ថា ត្រូវតែទទួលការកាត់ទោសជាកំហិត ហើយបើមិនដូច្នោះទេ វាជាគំរូដ៏អាក្រក់ ដល់អ្នកដទៃ៕

ដោយ: អ្នកនយោបាយតុកាហ្វេ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm