Novak Djokovic ឈ្នះ​ការប្រកួត​ជុំ​ទី១ ក្នុង​ការវិល​ត្រលប់​មកកាន់ Grand Slam, Australian Open វិញ

2023/01/18 10:02:18 pm        56

​វាយកូនបាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic បាន​ទទួល​ការ​ទះដៃ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​អ្នកគាំទ្រ​នៅ​ទឹកដី​អូស្ត្រាលី ក្នុង​ការ​វិល​ត្រលប់​របស់​ខ្លួន​មកកាន់​ព្រឹត្តិការណ៍ Grand Slam, Australian Open បន្ទាប់ពី​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួមការ​ប្រកួត​កាលពី​ឆ្នាំមុន​។

​​អតីត​កីឡា​ករលេខ ១ ពិភពលោក​រូប​នេះ​បាន​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Roberto Carballes Baena ដោយ​លទ្ធផល ៣សិត​ផ្ទួនៗ ៦-៣ ៦-៤ និង ៦-០​។ ​Djokovic បាន​បង្ហាញ​អារម្មណ៍​រីករាយ​ដែល​មាន​ការ​លើក​ទឹក​ចិត្ត​ពី​អ្នកគាំទ្រ​បែបនេះ និង​បន្ត​ស្ថិតិ​លេង​មិន​ចាញ់​របស់​ខ្លួន​នៅ Australian Open ឡើង​ដល់ ៣៥​ប្រកួត​។ ​ជុំ​បន្ត Djokovic នឹង​ត្រូវ​ជួប​ជាមួយ​កីឡាករ​បូ​លី​វៀ Hugo Dellien រឺ​កីឡាករ​បារាំង Enzo Couacaud​។

​​ចំណែក​ឯ​អតីត​កីឡា​ករលេខ ១ ពិភពលោក Andy Murray ក៏បាន​បន្ត​ដំណើរ​ទៅមុខ​ដែរ​ តែ​មាន​ការ​លំបាក​ខ្លាំង​ទំរាំ​យកឈ្នះ​កីឡាករ​កំពូល​របស់​អ៊ីតាលី Matteo Berrettini​។ ​​កីឡាករ​វ័យ ៣៥​ឆ្នាំ​សញ្ជាតិ​ស្កុ​ត​ឡេ​ន​រូប​នេះ​អាច​និយាយបាន​ជា​ជ័យជំនះ​ធំ​បំផុត​របស់​ខ្លួន ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដែល​បាន​យកឈ្នះ​កីឡាករ​លំដាប់​លេខ ១៣ Berrettini ដោយ​លទ្ធផល​តានតឹង ៥សិត ៦-៣ ៦-៣ ៤-៦ ៦-៧(៧-៩) និង ៧-៦(១០-៦)​។​ ​បច្ចុប្បន្ន​ឈរ​លេខ ៦៦ ពិភពលោក Andy Murray រកបាន​ជ័យជំនះ​ដំបូង​របស់ខ្លួន​ទៅលើ​កីឡាករ​លំដាប់ Top20 ក្នុង​ព្រឹត្តិការណ៍ Grand Slam រាប់​ពី​ឆ្នាំ២០១៧ ហើយនឹង​បន្ត​ជួប​ជាមួយ​កីឡាករ​អ៊ីតាលី Fabio Fognini រឺ​កីឡាករ​អូស្ត្រាលី Thanasi Kokkinakis នៅ​ជុំ​ទី ២៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        319
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        398

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm