អ៊ុយក្រែន៖ កងទ័ពអ៊ុយក្រែនបានបាញ់កាំភ្លើងធំផ្លោង «Crab» របស់ប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារ ទី១៧ ខែមករា នៅភាគខាងកើតតំបន់ Donetsk។ កងអង្គភាពនៃទីបញ្ជាការកាំភ្លើងធំបាញ់ផ្លោងបាននិយាយថា ពួកគេមានគោលបំណងវាយប្រហារទាហានរុស្ស៊ីដែលកំពុងវាយលុកមកលើទីតាំងរបស់អ៊ុយក្រែន។
បទបញ្ជាយោធាអ៊ុយក្រែនហាមឃាត់ការបង្ហាញទីតាំងបាញ់ពិតប្រាកដនៅក្នុងតំបន់ Donetsk។ ប្រទេសប៉ូឡូញបានផ្តល់កាំភ្លើងធំស្វ័យកម្ម 18 AHS Krab ដល់ប្រទេសអ៊ុយក្រែន។ សមាជិកកងទ័ពម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា កងអង្គភាពកាំភ្លើងធំទី ២៦ ដាច់ដោយឡែករបស់លោកបានបាញ់ផ្លោងទៅលើកងទ័ពរុស្ស៊ី ដែលកំពុងវាយលុកមកលើទីតាំងក្នុងប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យអ៊ុយក្រែនបើកប្រតិបត្តិការប្រឆាំង។ លោកនិយាយថា យើងទប់ស្កាត់ពួកគេ ហើយនៅផ្នែកសមរភូមិមុខមួយចំនួន កងទ័ពជើងគោក និងកងទ័ពវាយលុកតាមអាកាសរបស់យើង ព្រមទាំងកងកម្លាំងការពារដែនដីបានត្រៀមដើម្បីវាយរុលទៅមុខ៕
អត្ថបទ៖ ប៊ុនថន