អ្នកជំនាញមាន​សុទិដ្ឋិនិយម​ថា ប្រតិបត្តិការបស់គ្រឹះស្ថានហិរញ្ញវត្ថុ នឹងងើបឡើងល្អប្រសើរឆ្នាំនេះ

2023/01/18 10:36:01 pm        373

ភ្នំពេញ៖ អ្នកជំនាញហិរញ្ញវត្ថុ រំពឹងថា នៅក្នុងឆ្នាំ ២០២៣ នេះ ការទទួលប្រាក់បញ្ញើរ និងការផ្តល់កម្ចីឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុ នឹងមានស្ថានភាពល្អប្រសើរជាងឆ្នាំ ២០២២ បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ បានធូរស្រាល ហើយប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើងវិញ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣នេះថា ផលប័ត្រឥណទានបានកើនឡើងប្រមាណ ២០ ភាគរយ ក្នុងនោះប្រាក់បញ្ញើរសន្សំបានហក់ឡើងខ្ពស់​ គឺរហូតដល់ ៣០ ភាគរយ ។ចំណែកការផ្តល់ប្រាក់​កម្ចី​ឥណទាន ក៏មានការកើនឡើងគួរឱ្យកត់សំគាល់ផងដែរ ​បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។

ជាមួយនឹងការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាប្រសើរឡើងក្នុងឆ្នាំ២០២៣នេះ របស់ស្ថាប័ន​ហិរញ្ញ​វត្ថុនានា ​លោកសុខ វឿន ​មានការរំពឹងថា ​វិស័យមីក្រូហិរញ្ញវត្ថុ នឹងមានការងើបឡើងកាន់​តែល្អ​ប្រសើរថែមទៀត ​ជុំវិញប្រតិបត្តិការលើការអាជីវកម្មរបស់គ្រឹះស្ថាននីមួយៗ។

ធនាគារជាតិ​នៃកម្ពុជា ​បានលើកឡើងថា ថា ប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសកម្ម ដើម្បីបន្ត​គាំទ្រ​ការងើប​ឡើងវិញនៃសេដ្ឋកិច្ច ​តាមរយៈការបន្តផ្តល់សេវាហិរញ្ញវត្ថុសមស្រប​ ដើម្បីឆ្លើយតបនឹង​តម្រូវការសេដ្ឋកិច្ច។

ឥណទានទៅកាន់វិស័យឯកជនបានកើនឡើង ២១% ដែលត្រូវបានបែងចែកទៅគាំទ្រដល់​ការ​ងើបឡើងក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ខណៈដែលកំណើនប្រាក់បញ្ញើអតិថិជន​បានកើន​ឡើងជាង ១១ ភាគរយ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm